​របៀប​ធ្វើ​សាច់គោ​ចៀន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

​របៀប​ធ្វើ​សាច់គោ​ចៀន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

​ក្រោយពេល​ដែល​អ្នក​ពិសារ​មុខម្ហូប​មួយ​ប្រភេទ​នេះ​រួច វា​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យមាន​ភាពរឹងមាំ​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ ម្សៅ​មី​ចំនួន​មួយ​ភាគពីរ​ចាន ការ៉ុត​ចំនួន​មួយ ផ្សិត​តុង​កូវ​ចំនួន​៥ ពងមាន់​ចំនួន​មួយ សាច់គោ​ចំនួន​៣០០​ក្រាម ស្លឹក​ខ្ទឹម​ចំនួន​២​។​

របៀប​ធ្វើ ៖
1.​    ​ដំបូង​អ្នក​ត្រូវតែ​យក​ផ្សិត​តុង​កូវ​ទៅ​ត្រាំ​ទឹក​ឲ្យ​រីក ហើយ​ទន់ ទើប​ចិត​វា​ឲ្យមាន​លក្ខណៈ​តូចៗ​។​
 ​របៀប​ធ្វើ​សាច់គោ​ចៀន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
2.​    ​បន្ទាប់​មក​អ្នក​អាច​ចិញ្ច្រា​ម​សាច់គោ​ឲ្យ​ម៉ត់ ហើយ​ការ៉ុត​ចិត​ជា​សរសៃៗ​។​
 ​របៀប​ធ្វើ​សាច់គោ​ចៀន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​ផ្សិត​តុង​កូវ ការ៉ុត និង​សាច់គោ​ដែល​ចិញ្ច្រា​ម​នោះលាយ​បញ្ចូលគ្នា​។​
 ​របៀប​ធ្វើ​សាច់គោ​ចៀន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
4.​    ​ក្រោយពេល​ដែល​លាយ​បញ្ចូល​គ្នា​រួច អ្នក​អាច​ដាក់​ស្លឹក​ខ្ទឹម ពង​មាន់ អំបិល និង​ស្ករ​ដាក់​ចូល​ទៅ​ក្នុង​នោះ​លាយ​បញ្ចូល​គ្នា​។​
 ​របៀប​ធ្វើ​សាច់គោ​ចៀន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
5.​    ​ក្រោយពេល​ដែល​ច្របល់​ចូល​គ្នា​រួច អ្នក​អាច​យក​ម្សៅ​មី​មក​ចាក់​ពី​លើ ហើយ​លាយ​ចូលគ្នា រួច​ធ្វើឲ្យ​វា​សំប៉ែត​ដូច​រូប​។​
 ​របៀប​ធ្វើ​សាច់គោ​ចៀន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
6.​    ​ចុង​ក្រោយ​យក​វា​ទៅ​ចៀន​ជា​ការ​ស្រេច​៕
 ​របៀប​ធ្វើ​សាច់គោ​ចៀន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។