ប្រិយមិត្ត​នឹង​បាន​ជួប James & Bella ដោយ​ផ្ទាល់ និង​ក្នុង​ខ្សែ​ភាព​យន្ត​ថ្មី​របស់​ពួកគេ ក្នុង​ពេល​តែ​មួយ

ក្នុង​ពេល​តែ​មួយ ទូរទស្សនិកជន​នឹង​បាន​ជួប​ជាមួយ​កំពូល​តារា​សម្ដែង James Jirayu និង Bella Ranee ដោយ​ផ្ទាល់​នៅ​ផ្សារ​ទំនើប​អ៊ីអន និង​ក្នុង​រឿង​ភាគ​ថ្មី​របស់​ពួកគេ ដែល​ប្រកប​ដោយ​គុណភាព​រូបភាព Full HD ភ្លឺ​ច្បាស់ បូក​ផ្សំ​បច្ចេកទេស​បញ្ចូល​សំឡេង​យ៉ាង​ទំនើប នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន តែ​មួយ​គត់។

 

James & Bella នឹង​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ជួប​ជាមួយ​ប្រិយមិត្ត​របស់​ខ្លួន ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន មាន​ឈ្មោះ​ថា «វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦» នៅ​ថ្ងៃ​អាទិត្យ ទី​៩ តុលា នេះ។

 

ជាមួយ​គ្នា​នោះ​ដែរ រឿង​ភាគ​ដ៏​ថ្មី​សន្លាង​របស់​អ្នក​ទាំង​ពីរ «ភរិយា​បណ្ដូល​ចិត្ត» ដែល​ជា​រឿង​ភាគ​ថៃ​ដ៏​ល្បី​ប្រចាំ​ឆ្នាំ​២០១៦ ក៏​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​នោះ​ដែរ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។

 

ប្រិយមិត្ត​នឹង​បាន​ជួប James & Bella ដោយ​ផ្ទាល់ និង​ក្នុង​ខ្សែ​ភាព​យន្ត​ថ្មី​របស់​ពួកគេ ក្នុង​ពេល​តែ​មួយ

 

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ភីអិនអិន បាន​ឲ្យ​ដឹង​ថា៖ “ដោយ​យើង​ពិនិត្យ​ឃើញ​ថា លោក James គឺ​ជា​តារា​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ ថែម​ទាំង​ជា​ដៃគូ​សម្ដែង​ដ៏​សក្ដិសម​បំផុត​ជាមួយ​កញ្ញា Bella ទើប​ភីអិនអិន អញ្ជើញ​តារា​ទាំង​ពីរ​មក​ជួប​ប្រិយមិត្ត​កម្ពុជា​ដែល​គាំទ្រ​ការ​សម្ដែង​របស់​ពួក​គាត់”។

 

ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​រូប​នេះ បន្ថែម​ថា៖ “ស្រប​ពេល​នេះ​ដែរ​ យើង​ក៏​នឹង​ចាក់​បញ្ចាំង​រឿង​ភរិយា​បណ្ដូល​ចិត្ត ដែល​មាន​តារា​ទាំង​ពីរ​សម្ដែង​រួម​គ្នា ដោយ​ខ្លឹមសារ​នៃ​រឿង​ ភរិយា​បណ្ដូល​ចិត្ត គឺ​មាន​លក្ខណៈ​យ៉ាង​ពិសេស​ដោយ​បង្កប់​នូវ​ពាក្យ​ដំបូន្មាន​ល្អៗ​ពី​ម្តាយ​ទៅ​កាន់​កូន​ប្រុស ដើម្បី​ជា​គំនិត​ពិចារណា​មួយ​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ស្រី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​មក​ធ្វើ​ជា​ភរិយា ព្រម​ទាំង​បង្ហាញ​ឲ្យ​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​ចេះ​ប្រើ​ទឹក​ចិត្ត​ស្មោះសរ​ និង​ភាព​អំណត់​អត់ធ្មត់​ដើម្បី​ជា​ភរិយា​ល្អ និង​នាំ​នូវ​សុភមង្គល​ដល់​ក្រុម​គ្រួសារ។ ភីអិនអិន​សង្ឃឹម​ថា​ទស្សនិកជន​នឹង​បាន​រីករាយ​កម្សាន្ត​ជាមួយ​ខ្សែ​ភាព​យន្ត​ដ៏​ល្អ​នេះ”។

 

«ភរិយា​បណ្តូល​ចិត្ត» នឹង​ចាក់​ផ្សាយ​នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ ដល់​អាទិត្យ វេលា​ម៉ោង ៩ យប់ ចាប់​ពី​ថ្ងៃ​ទី៩ តុលា ត​ទៅ បន្ទាប់​ពី​រឿង ផ្កា​កំភ្លឹង​ស៊ីជម្ពូ។

 

ប្រិយមិត្ត​នឹង​បាន​ជួប James & Bella ដោយ​ផ្ទាល់ និង​ក្នុង​ខ្សែ​ភាព​យន្ត​ថ្មី​របស់​ពួកគេ ក្នុង​ពេល​តែ​មួយ

 

«ភរិយា​បណ្តូល​ចិត្ត» ជា​រឿង​ភាគ​ស្នេហា​រវាង​ប្រុស​ស្រី​មួយ​គូ ដែល​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្នា ដោយ​មិន​មាន​មនោសញ្ចេតនា​នឹង​គ្នា​ឡើយ តែ​ពួកគេ​ធ្វើ​ដោយសារ​តែ​ជា​ការ​សន្យា​រវាង​ចាស់ៗ​ទាំង​សង​ខាង ស្រប​ពេល​ដែល​តួ​ប្រុស​បាន​បែក​បាក់​ស្នេហា​របស់​ខ្លួន​ជាមួយ​មនុស្ស​ស្រី​ម្នាក់​មុន។ ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ឪពុក​ចិញ្ចឹម Rin Rapee សម្តែង​ដោយ Bella បាន​យល់​ព្រម​បន្លំ​ខ្លួន​ធ្វើ​ជា​កូន​បង្កើត ហើយ​រៀបការ​ជាមួយ Saran សម្ដែង​ដោយ James ទៅ​តាម​សន្យា​រវាង​ឪពុក​ពួក​គេ​កាល​ពី​មុន។ ដោយសារ​គាត់​ធ្លាប់​រង​ការ​ឈឺ​ចាប់​រឿង​ស្នេហា​កាល​ពី​មុន Saran ក៏​ក្លាយ​ជា​បុរស​ដែល​គ្មាន​ចិត្ត​មេត្តា។

 

ទោះ​បី​គាត់​បាន​ដឹង​ថា​គ្រួសារ​ក្លែង​ក្លាយ​របស់ Rin បោក​គាត់ ក៏​គាត់​មិន​ប្រគល់​ប្រពន្ធ​របស់​គាត់​ឲ្យ​ទៅ​គ្រួសារ​គេ​វិញ​ដែរ ព្រោះ​គាត់​យល់​ឃើញ​ថា​នាង​មាន​សម្រស់​ស្រស់​ស្អាត ហើយ​មាន​សន្តាន​ចិត្ត​ល្អ។ ក្តី​ស្រលាញ់​ក៏​ចាប់​ផ្តើម​កើត​មាន​បន្តិច​ម្តងៗ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ស្នេហា​របស់​ពួកគេ​ត្រូវ​បាន​ពិសោធ​ដោយDuansawad អតីត​គូ​ស្នេហ៍​ចាស់​របស់​គាត់​បាន​ត្រឡប់​មក​រក​គាត់​វិញ ស្រប​ពេល​ដែល Rin មាន​អារម្មណ៍​ថា​ខ្លួន​បាន​ធ្វើ​ខុស​ដែល​លាក់​បាំង​ការ​ពិត​ជាមួយSaranពី​រឿង​ដែល​ខ្លួន​មិន​មែន​ជា​កូន​បង្កើត។

 

James និងBella បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​គ្នា​ ២ រឿង​រួច​មក​ហើយ។ ក្នុង​នោះ រឿង​ភរិយា​បណ្តូល​ចិត្ត ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ PNN នៅ​ថ្ងៃ​ទី៩ តុលា វេលា​ម៉ោង ៩យប់ ខាង​មុខ​នេះ។

 

ប្រិយមិត្ត​នឹង​បាន​ជួប James & Bella ដោយ​ផ្ទាល់ និង​ក្នុង​ខ្សែ​ភាព​យន្ត​ថ្មី​របស់​ពួកគេ ក្នុង​ពេល​តែ​មួយ

 

PNN ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅ​កម្ពុជា បាន​ចុះ​កិច្ច​សន្យា​ផ្ដាច់​មុខ​មួយ​កាល​ពី​ខែ​ឧសភា ២០១៥ ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ចាក់​ផ្សាយ​ខ្សែ​ភាព​យន្ត​ភាគ​ល្បីៗ​ និង​ថ្មីៗ​បំផុត​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ។

 

ទស្សនា​ឈុត​ខ្លី​រឿង ភរិយា​បណ្តូល​ចិត្ត៖

 

អត្ថបទ៖ ពាណិជ្ជកម្ម