“SM Town The Stage” ភាពយន្តមិន​អាច​រំលង​បាន​សម្រាប់​អ្នក​ស្នេហា​វិស័យ K-POP

មិន​ត្រឹម​តែ​បាន​ទស្សនា​ការ​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក​នោះ​ទេ ប្រិយមិត្ត​ក៏​នឹង​បាន​យល់​ពី​ទុក្ខ​លំបាក​ទាំង​ឡាយ​របស់​តារា​ចម្រៀង​កូរ៉េ​ត្រូវ​ឆ្លង​កាត់​ទម្រាំ​ទទួល​បាន​ជោគជ័យ​ដូច​សព្វ​ថ្ងៃ។

 

“SM Town The Stage” ភាពយន្តមិន​អាច​រំលង​បាន​សម្រាប់​អ្នក​ស្នេហា​វិស័យ K-POP

 

ចំពោះ​អ្នក​ស្រលាញ់​ចូលចិត្ត​ចម្រៀង K-POP ប្រាកដ​ជា​បាន​ស្គាល់​រួច​ហើយ​ពី​ផលិតកម្ម​ចម្រៀង​យក្ស SM Entertainment។ ថ្មីៗ​នេះ ក្រុមហ៊ុន​ចម្រៀង​នេះ​បាន​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត “SM Town The Stage” ដែល​ផ្ដិត​យក​រូបភាព​តារា​របស់​ខ្លួន​ទាំង​អស់​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ Tokyo Dome ប្រទេស​ជប៉ុន​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​គាំទ្រ​ប្រមាណ​៥​ម៉ឺន​នាក់។ ក្រុម​ចម្រៀង​របស់SM ដែល​បាន​ចូល​សម្ដែង​ក្នុង​កម្មវិធី​នេះ​រួម​មាន EXO, Girls’ Generation, TVXQ, Super Junior, Shinee, F(x), Red Velvet, BoA, និង Kangta ជាដើម។

 

“SM Town The Stage” ភាពយន្តមិន​អាច​រំលង​បាន​សម្រាប់​អ្នក​ស្នេហា​វិស័យ K-POP

 

ក្រៅ​ពី​សម្ដែង​បទ​របស់​ខ្លួន សិល្បករ​របស់ SM Town ក៏​សហការ​គ្នា​ដើម្បី​បង្កើត​ឆាក​ប្លែកៗ​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ផង​ដែរ។ ដោយ​សារ​តែ​ភាពយន្ត​នេះ​ត្រូវ​បាន​បញ្ចាំង​ជា​លក្ខណៈ 4D ដោយ​មាន​កៅអី​រញ្ជួយ​ក៏​ដូច​ជា​ផ្សែង​បាញ់​មក​នោះ ដូច​នេះ​ហើយ ទស្សនិកជន​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​មាន​វត្តមាន​នៅ​ខនសឺត​នេះ​ផ្ទាល់​​តែ​ម្ដង។ “SM Town The Stage” កំពុង​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត Major Cineplex ​ផ្សារ​ទំនើប Aeon Mall៕

 

“SM Town The Stage” ភាពយន្តមិន​អាច​រំលង​បាន​សម្រាប់​អ្នក​ស្នេហា​វិស័យ K-POP

 

ទិដ្ឋភាព​ខ្លះ​ៗ​ក្នុង​ថ្ងៃ​សម្ពោធ​ភាពយន្ត “SM Town The Stage” នៅ​ផ្សារ​ទំនើប AEON៖

 

“SM Town The Stage” ភាពយន្តមិន​អាច​រំលង​បាន​សម្រាប់​អ្នក​ស្នេហា​វិស័យ K-POP

 

“SM Town The Stage” ភាពយន្តមិន​អាច​រំលង​បាន​សម្រាប់​អ្នក​ស្នេហា​វិស័យ K-POP

 

“SM Town The Stage” ភាពយន្តមិន​អាច​រំលង​បាន​សម្រាប់​អ្នក​ស្នេហា​វិស័យ K-POP

 

“SM Town The Stage” ភាពយន្តមិន​អាច​រំលង​បាន​សម្រាប់​អ្នក​ស្នេហា​វិស័យ K-POP

 

ចុចអាន៖តារា​ស្រី​កូរ៉េ​៨​រូប​ដែល​ឆ្លង​កាត់​មុខ​កាំបិត​ឡើងមើល​លែង​ស្គាល់

 

អត្ថបទ៖សុវណ្ណផៃ