សួស វីហ្សា មិនទាន់សម្រេចចិត្ត !

6 Videos


សួស វីហ្សា កំពុងតែល្បីល្បាញខ្លាំងនិងមានអ្នកគាំទ្រច្រើនក្នុងស្រទាប់យុវវ័យ ចុងក្រោយនេះនាង ត្រូវបានអ្នកនៅអាេមរិកធានាឲ្យចេញទៅសម្តែងនៅសហរដ្ឋអាេមរិកនិងប្រទេសអូស្រ្តាលី ។ មួយរយៈពេលនេះ សួស វីហ្សា ចូលចិត្តតុបតែងខ្លួនបែបប្រពៃណីខ្មែរ សូម្បីតែពេលនាងសម្តែងនៅក្នុង កម្មវិធី I am singer ក៏នាងស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីផងដែរ ជាពិសេសនៅក្នុងថ្ងៃសម្ពោធរឿង «ទេសចរណ៍ឋាននរក» នាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជានារីខ្មែរសុទ្ធសាធ ។

បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា អ្នកអាេមរិកកំពុងទាក់ទងនាងឲ្យចេញទៅសម្តែងនៅទីនោះនៅចុងឆ្នាំ២០១៦នេះ ប៉ុន្តែ សួស វីហ្សា នៅពុំទាន់ផ្តល់ចម្លើយឲ្យគេនៅឡើយទេ ។ សួស វីហ្សា បានឲ្យដឹងថា នាងពិតជារវល់នៅក្នុងការសិល្បៈខ្លាំងណាស់ នាងត្រូវចេញសម្តែងជាប់រហូត នាងទទួលស្គាល់ថា ពិតជាមានគេទាក់ទងចង់ឲ្យនាងចេញទៅសម្តែងនៅក្រៅប្រទសមែន ទាំងនៅប្រទេស អូស្រ្តាលី និង សហរដ្ឋអាេមរិក ប៉ុន្តែនាងពុំទាន់ឆ្លើយតបទៅគេវិញនៅឡើយទេ ព្រោះការងារក្នុងស្រុក កំពុងមមាញឹកខ្លាំង ។

ទោះបីជា សួស វីហ្សា បញ្ជាក់ថា នាងមិនទាន់ឆ្លើយតបទៅគេវិញក្តី តែតាមប្រភពពត៌មានពីអ្នកស្គាល់គ្នាជាមួយនាងបានបង្ហើបប្រាប់ថា សួស វីហ្សា បានទទួលសំណើររបស់អ្នកធានា នៅអាេមរិកនោះហើយ គ្រាន់តែនាងមិនទាន់ចង់បង្ហើបប្រាប់ប៉ុណ្ណោះ រងចាំថ្ងៃចូលទូតសំភាសន៍ និងទទួលបានវីហ្សារួចរាល់ ទើបនាងបង្ហាញប្រាប់ ៕ អាលីណា