ឃើញ​បី​សន្លឹក​នេះ​ហើយ អ្នក​ដែល​បាន​បោះ​សំរាម​ចោល​យប់​មិញ​គួរ​តែ​ខ្មាស​ខ្លួន​ឯង

ក្រោយសំឡេងហ៊ោកញ្ឆៀវលាន់ឮរំពងពេញពហុកីឡាដ្ឋានជាតិអូឡាំពិកជាមួយនឹងជ័យជំនះដែលក្រុមកម្ពុជាទទួលបានពេលប្រកួតជាមួយនឹងទីម័រខាងកើតបានបញ្ចប់ ក៏ជំនួសមកវិញសំឡេងសំរិបជើងរបស់អ្នកគាំទ្រជាច្រើនដែលបានដើរចេញពីកន្លែងអង្គុយរៀងៗខ្លួនត្រលប់ទៅកាន់គេហដ្ឋានវិញ។

ខណៈពេលនោះដែរ គេក៏បានឮសំឡេង ប្រូក…ប្រាក… បន្លឺឡើងមួយៗ តើអ្នកដឹងទេថានោះគឺជាសំឡេងអ្វី ?

ការពិតវាគឺជាសំឡេងរបស់យុវជនមួយក្រុមកំពុងតែដើររើសសំបកដប់ទឹកសុទ្ធ និងសំរាមផ្សេងៗដែលមនុស្សមិនកង្វះការពិចារណាមួយចំនួនបានបន្សល់ទុកក្រោយពីចង់ការប្រកួត។

រូបភាពទាំង ៣ ខាងក្រោមនេះត្រូវបានអ្នកដែលបានឃើញសកម្មភាពនោះថតបានរួចធ្វើការបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកលេង Facebook ជាច្រើនសរសើរពីសកម្មភាពរបស់ពួកគេ និងស្ដីបន្ទោសចំពោះជនដែលបានចោលសំរាមទាំងនោះ។

សម្រាប់អ្នកដែលបានចោលសំរាមនៅទីនោះ ពេលឃើញរូបភាពនេះហើយគួរតែមានការខ្មាសអៀនចំពោះទង្វើរបស់ខ្លួន ហេតុអ្វីអ្នកកាន់ចូលបាន គ្រាន់តែកាន់ចេញវិញមិនបាន ។ ហើយនេះវាក៏មិនមែនជាលើកទីមួយដែរ ដែលការចោលសំរាមបែបនេះត្រូវបានធ្វើឡើងក្រោយការបញ្ចប់ការប្រកួត៕

ដោយ ៖ ជលស័យ

  • ឃើញ​បី​សន្លឹក​នេះ​ហើយ អ្នក​ដែល​បាន​បោះ​សំរាម​ចោល​យប់​មិញ​គួរ​តែ​ខ្មាស​ខ្លួន​ឯង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: