គ្រាន់តែបោះសំរាមចូលក្នុងធុងសំរាមមានអីទៅពិបាក បុរសម្នាក់នេះពិបាកជាងនេះ ១០០ ដងក្នុងហេតុផលតែមួយ

វីដេអូផ្សព្វផ្សាយរបស់ Timberland មួយបានបង្កប់នូវអត្ថន័យអប់រំទាក់ទងទៅនឹងការថែរក្សា និងការពារបរិស្ថាន ដែលធ្វើឲ្យអ្នកដែលតែងតែបោះសំរាមគ្មានសណ្ដាប់ធ្នាក់ ទស្សនាហើយនឹងរអៀសខ្លួន។

នៅក្នុងវីដេអូនេះ បុរសម្នាក់ដើម្បីតែរើសដបទឹកដែលបានជ្រុះចេញពីធុងសំរាម គាត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ហេតុផលគឺដើម្បីរក្សាបរិស្ថាន អញ្ចឹងសម្រាប់យើងគ្រប់គ្នាគ្រាន់តែបោះសំរាមចូលធុងសំរាមក្នុងហេតុផលដូចជាគាត់មានអីទៅពិបាកមែនទេ ? តោះចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា !

គួរបញ្ជាក់ឲ្យដឹងផងដែរថា វីដេអូមួយនេះធ្វើឡើងដើម្បីផ្សព្វផ្សាយស្បែកជើងម៉ូដថ្មីរបស់ខ្លួន ដែលស្បែកជើងមួយនេះ 50 % ត្រូវបានផលិតចេញពីជ័រដែលកែច្នៃចេញពីសំរាម ៕

  • គ្រាន់តែបោះសំរាមចូលក្នុងធុងសំរាមមានអីទៅពិបាក បុរសម្នាក់នេះពិបាកជាងនេះ ១០០ ដងក្នុងហេតុផលតែមួយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កំសាន្ត
Tags: