Messi បង្ហើប​ពី​គ្រូ​បង្វឹក​មួយ​រូប​ដែល​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​អាជីព​របស់​គេ​ ( បញ្ជាក់​មិន​មែន​ Pep Guardiola ទេ​ )

យើង​ឃើញ​ថា​កីឡាករ​ Lionel Messi មាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ជាមួយ​ Barcelona ដោយ​គិត​មក​ដល់​ពេល​នេះ​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៤៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៥២០​ប្រកួត​ ហើយ​ក៏​ឈ្នះ​ពាន​យ៉ាង​ច្រើន​ផង​ដែរ​ ។

យ៉ាង​ណា​ថ្មីៗ​នេះ​កីឡាករ​ Messi បាន​បង្ហើប​ពី​ឈ្មោះ​គ្រូ​បង្វឹក​មួយ​រូប​ដែល​គេ​គិត​ថា​​ជះ​ឥទ្ធិពល​ខ្លាំង​លើ​អាជីព​របស់​គេ ។ ដោយ​ Messi បាន​និយាយ​ថា​ « ជា​ការ​ពិត​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ផ្សេងៗ​គ្នា​ពី​គ្រូ​បង្វឹក​ជា​ច្រើន​តាំង​ពី​ខ្ញុំ​ចូល​រួម​ជា​មួយ​ Barcelona ។ ប៉ុន្តែ​គ្រូ​បង្វឹក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ​គឺ​លោក​ Frank Rijkaard » ។

Messi បន្ត​ថា​ « ប្រសិន​បើ​គាត់​មិន​ជឿ​ជាក់​លើ​ខ្ញុំ​ មិន​ដាក់​ខ្ញុំ​ឲ្យ​ចូល​ហ្វឹក​ហាត់​ជាមួយ​ឈុត​ធំ​ ហើយ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ដំបូង​នោះ​ទេ​ ខ្ញុំ​ប្រហែល​ជា​មិន​អាច​ក្លាយ​ជា​កីឡាករ​របស់​ឈុត​ធំ​ Barcelona ទេ​មើល​ទៅ​ » ។

Messi បន្ថែម​ថា​ « សម្រាប់​ខ្ញុំ​គាត់​គឺ​ជា​មនុស្ស​ដ៏​សំខាន់​ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ផ្ដល់​ការ​ជឿ​ជាក់​លើ​ខ្ញុំ​ ដាក់​ខ្ញុំ​ចូល​លេង​ក្នុង​ពេល​ដ៏​សាក​សម​ ជា​អ្នក​ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ក្លាយ​ជា​កីឡាករ​​ឈុត​ធំ​ ហើយ​ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​គាត់​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​គ្មាន​ថ្ងៃ​បំភ្លេច​គាត់​នោះ​ទេ » ។

សូម​បញ្ជាក់​ថា​លោក​ Rijkaard គឺ​ជា​ធ្លាប់​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Barcelona រយៈ​ពេល​៤​ឆ្នាំ​ ដោយ​ជួយ​ Barcelona ឈ្នះ​ពាន​ La Liga ២​លើក​ និង​ឈ្នះ​ពាន​ UEFA Champion Leage ១​លើក​ផង​ដែរ​ ។ សូម​បន្ថែម​ថា​លោក​ Rijkaard បាន​កោះ​ហៅ​ Messi ពី​ក្លឹប​យុវជន​ឲ្យ​ចូល​លេង​នៅ​ឈុត​ធំ​ក្នុង​ពេល​ដែល​ Messi មាន​អាយុ​ទើប​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Messi បង្ហើប​ពី​គ្រូ​បង្វឹក​មួយ​រូប​ដែល​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​អាជីព​របស់​គេ​ ( បញ្ជាក់​មិន​មែន​ Pep Guardiola ទេ​ )已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: