គង់ ចាន់ស្រីមុំ កំពុងតែធ្វើឲ្យនារីៗច្រណែន ពេលឃើញទង្វើស្វាមីធ្វើដាក់នាង

ភ្នំពេញ៖ ក្រោយពីរៀបការរួច តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងស្វាមី លោក គឹម សីហា តែងបង្ហាញក្តីស្រលាញ់ និងយកចិត្តទុកដាក់ រវាងគ្នាជារឿយៗ មិនថានៅទីណា កន្លែងណាក៏ដោយ។

កាលពីយប់មិញនេះដែរ រូបថតមួយសន្លឹក ដែលអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះចូលបណ្តាញសង្គម ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចុចLike Shareយ៉ាងច្រើនទៀតផង។ 

ជាមួយនឹងកាយវិការផ្អែមល្ហែមរបស់ លោក គឹម សីហា បានធ្វើឲ្យនារីៗច្រណែននឹង អ្នកនាង គង់ ចាន់ស្រីមុំ ដែលបានស្វាមីចេះដឹងទុក្ខធុរៈ និងយកចិត្តប្រពន្ធ ដោយចំណាយពេលឈរផ្លុំសក់ឲ្យនាង។ ក្នុងនោះនាងបានសរសេរនៅលើហ្វេសប៊ុកថា៖ «តាប៉ុណ្ណឹងចំនេញលុយ​ ហើយចំនេញពេលទៀត​ មិនចាំបាច់ទៅហាងសាឡន​ ព្រោះមានជាង​ VIP នៅផ្ទះជួយផ្លុំសក់អោយហើយ»។

ជាពិសេសទៀតនោះ មានមតិជាច្រើន បានពោលពាក្យថា "អ្នកនាង គង់ ចាន់ស្រីមុំ ពិតជាសំណាងដែលបានស្វាមីបែបនេះ"។ រីឯអ្នកខ្លះទៀតបានសរសេរទៀតដែរថា "ច្រណែននឹងបងមុំដល់ហើយ ស្អាតហើយ បានប្តីល្អចេះយកចិត្តទុក្ខដាក់ប្រពន្ធ"៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានដឹកដៃគ្នា ទៅប្រទេសជប៉ុន ដើម្បីមកក្រេបទឹកឃ្មុំ តាមអ្វីដែលពួកគេ បានគ្រោងទុកហើយ។

នៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូប ជាមួយស្វាមី ដែលរូបនាងបានសរសេរថា "បានមកដល់ហើយ"។ ហើយក៏មានអ្នកគាំទ្រជាច្រើន ក៏បានជូនពរពួកគេ តាមបណ្តាញសង្គម ឲ្យមានសំណាងល្អ និងសុវត្ថិភាព នៅប្រទេសជប៉ុនផងដែរ។

ទោះបីជា តារាស្រីរូបនេះ រវល់នឹងមុខជំនួញ សម្លៀកបំពាក់ ទឹកអប់ និងការងារសិល្បៈរបស់នាងប៉ុណ្ណាក៏ដោយ ក៏នាងនៅតែមិនភ្លេច ដឹកដៃស្វាមី មកក្រេបទឹកឃ្មុំ នៅប្រទេសជប៉ុននោះដែរ ដូចនឹងអ្វីដែលពួកគេ បាននិយាយក្នុងថ្ងៃរៀបការ។

ហើយមិនតែប៉ុណ្ណោះ តារាស្រីសាច់ខ្ចីរូបនេះ បានបង្អួតទិដ្ឋភាពដ៏ស្រស់បំព្រង និងរូបថតស្អាតៗជាច្រើនសន្លឹក ជាមួយនឹងស្វាមីជាទីស្រឡាញ់របស់នាង ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ចំពោះរូបថតនីមួយៗរបស់នាង និងស្វាមី ទទួលបានការចុច Like និង Share យ៉ាងច្រើន ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ បានលាន់មាត់សរសើរ ពីពួកគេទាំងពីរផងដែរថា ពិតជាផ្អែមល្ហែមយ៉ាងខ្លាំង គួរឲ្យច្រណែនណាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload