ពិតជាអស្ចារ្យ! ជប៉ុនបង្កើតរថយន្តបូមលូ មានក្លិនដូចសូកូឡា លែងភ័យក្នុងការបើកបរតាមផ្លូវ​ (មានវីដេអូ)

ជប៉ុន៖ ចាប់ពីពេលនេះទៅ អ្នកបើកបរទាំងអស់នៅក្នុងទីក្រុងអូសាកា(Osaka) ប្រទេសជប៉ុន មិនចាំបាច់ត្រូវរក្សាគម្លាតឲ្យឆ្ងាយពេលកំពុងបើកបរនៅពីក្រោយរថយន្តបូមលូ ដើម្បីចៀសវាងក្លិនអាក្រក់ទៀតនោះទេ ដោយសារតែពេលនេះរថយន្តបូមលូទាំងនោះមានក្លិនសូកូឡាដ៏ឆ្ងាញ់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចំនួន៤ដែលមានទីតាំងនៅក្នុងទីក្រុងអូសាកា បានសហការគ្នាដើម្បីដោះស្រាយបញ្ហាក្នុងការលុបបំបាត់ក្លិនគួរឲ្យខ្ពើមពីរថយន្តដែលប្រើសម្រាប់ប្រមូលទឹកស្អុយក្នុងក្រុង។ 

កាលពី៥ថ្ងៃកន្លងទៅ ក្រុមហ៊ុនទាំងនោះបានប្រកាសថា ពួកគេបានរកដំណោះស្រាយឃើញហើយ និងកំពុងធ្វើការឆ្ពោះទៅមុខទៀត ដោយរថយន្តបូមលូទាំងអស់នឹងបញ្ចេញក្លិនសូកូឡាដ៏ក្រអូបឈ្ងុយឆ្ងាញ់វិញ ជំនួសឲ្យក្លិនដ៏អាក្រក់កាលពីមុន។

កាសែតក្នុងស្រុកបានចុះផ្សាយថា ដំណោះស្រាយដ៏អស្ចារ្យរបស់ពួកគេ គឺពឹងផ្អែកទៅលើផលិតផលរយៈ៥ឆ្នាំ ឈ្មោះ Deo-Magic ដែលបានបង្កើតឡើងដោយក្រុមហ៊ុនទឹកអប់ Yamamoto សហការជាមួយក្រុមហ៊ុនផលិតផលឧស្សាហកម្ម Shikibo ដែលផលិតផលនេះត្រូវបានប្រើក្នុងការបំបាត់ក្លិនមិនល្អនៅលើកន្ទបកូនង៉ែត។

ដើម្បីដោះស្រាយបញ្ហាក្លិនមិនល្អរបស់រថយន្តបូមលូនៅក្នុងទីក្រុងអូសាកា គេបានរកឃើញគំនិតដ៏អស្ចារ្យមួយ ដោយលាយផលិតផល Deo-Magic ជាមួយនឹងប្រេងរថយន្ត និងបន្ថែមក្លិនសូកូឡាឲ្យខ្លាំង ដើម្បីបិតបាំងក្លិនមិនល្អណាមួយ។

យោងទៅតាមខ្សែវីដេអូផ្សព្វផ្សាយដែលបានបង្ហាញពីការធ្វើតេស្តសាកល្បងរថយន្តបូមលូក្លិនសូកូឡានេះ ពួកគេបានទទួលលទ្ធផលជាវិជ្ជមានត្រឡប់មកវិញ ដែលធ្វើឲ្យសហគមន៏ទាំងមូលមិនមានការព្រួយបារម្ភទៀតនោះទេ នៅពេលដែលពួកគេបានរថយន្តបូមលូទាំងអស់នោះខិតមកជិត ហើយសូម្បីតែបុគ្គលិករថយន្តបូមលូខ្លួនឯងផ្ទាល់​ ក៏លែងមានការព្រួយបារម្ភពីក្លិនមិនល្អរាល់ថ្ងៃទៀតដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត