ចាក់​ប្រេង​ឥន្ធនៈ​កាល់​តិច កាន់​តែ​ច្រើន ឱកាស​ឈ្នះ​រង្វាន់​កាន់​តែ​ច្រើន​ពី​កម្មវិធី ចាក់សោ​សំណាង

 

ជា​កិច្ច​តប​ស្នង​ដល់​អតិថិជន កាល់​តិច (Caltex) បាន​ប្រារព្ធ​ខួប ២០ ឆ្នាំ​របស់​ខ្លួន និង​បាន​​បង្កើត​នូវ “សារធាតុ Techron ថ្មី ជាមួយ Clean and Glide TechnologyTM” ហើយ​ជា​ពិសេស Caltex នឹង​បង្កើត​កម្មវិធី​ផ្តល់​សំណាង​ជូន​អតិថិជន​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​២៨ កញ្ញា ដល់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦ នេះ។

 

រង្វាន់​រួម​មាន រថយន្ត Ford Fiesta និង​ប័ណ្ណ​ចាក់​ប្រេង Caltex StarCard តម្លៃ ១០០០​ដុល្លារ*, ប័ណ្ណ​ចាក់​ប្រេង Caltex StarCard តម្លៃ ១០០០​ដុល្លារ ចំនួន ៣ រង្វាន់, ម៉ូតូ Kawasaki ចំនួន ៤ រង្វាន់, ទូរសព្ទ Samsung Galaxy S7 Edge ចំនួន ៦ រង្វាន់ និង​ប័ណ្ណ​ចាក់​ប្រេង Caltex StarCard តម្លៃ ៣០០​ដុល្លារ ចំនួន ៤០ រង្វាន់។

 

ចាក់​ប្រេង​ឥន្ធនៈ​កាល់​តិច កាន់​តែ​ច្រើន ឱកាស​ឈ្នះ​រង្វាន់​កាន់​តែ​ច្រើន​ពី​កម្មវិធី ចាក់សោ​សំណាង

 

លោក Daniel Hwang នាយក​គ្រប់គ្រង ផ្រូដាក ខេមបូឌា របស់​ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ថ្លែង​ថា៖ “Caltex តែង​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​អតិថិជន​ មិន​ថា​ធ្វើ​ដំណើរ​ទៅ​កាន់​គេហដ្ឋាន ការិយាល័យ ស្រុក​កំណើត ឬ​ស្ថានីយ Caltex ដែល​នៅ​ជិត​លោក​អ្នក Caltex តែង​ផ្តល់​នូវ​ប្រេង​ឥន្ធនៈ​ផ្កាយ ៥ ជាមួយ Clean and Glide TechnologyTM ដែល​ជា​រូបមន្ត​ពិសេស​ជួយ​សម្អាត​ និង​ការពារ​ម៉ាស៊ីន ព្រម​ទាំង​ជួយ​ឲ្យ​យានយន្ត​លោក​អ្នក​ដំណើរ​ការ​បាន​ល្អ ងាយ​ស្រួល​ទៅ​ដល់​គ្រប់​គោល​ដៅ។ ឥឡូវ​នេះ អតិថិជន​ទាំង​អស់​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ តាម​រយៈ​កម្មវិធី ចាក់​សោ​សំណាង ដែល​ផ្តល់​សំណាង​យ៉ាង​ច្រើន​ជូន​អតិថិជន​ទូទាំង​ប្រទេស”។

 

រាល់​ការ​ចាក់​ប្រេង​ឥន្ធនៈ ២ លីត្រ សម្រាប់​ម៉ូតូ ឬ ៥ ដុល្លារ​សម្រាប់​រថយន្ត ឬ​ទិញ​ទំនិញ​អស់ ៣ ដុល្លារ នៅ Star Mart ឬ Coffee Plus នឹង​ទទួល​បាន​ប័ណ្ណ​ផ្សង​សំណាង​ ១ សន្លឹក។ អតិថិជន​អាច​យក​ប័ណ្ណ​ផ្សង​សំណាង​ដែល​បាន​បំពេញ រួច​ទៅ​ដាក់​ក្នុង​ប្រអប់​ឆ្នោត​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​លោក​អ្នក​បាន​ចាក់។ កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​មាន ២ លើក គឺ​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៦ និង​ថ្ងៃ​ទី៨ មករា ២០១៧ ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រគំ​តន្រ្តី “A1 Concert” របស់​ស្ថានីយ​ទូរទស្សន៍ MYTV ដែល​មាន​អ្នក​ឈ្នះ​រង្វាន់​សរុប​ចំនួន ៥៤ នាក់។ អ្នក​មាន​សំណាង​ជាង​គេ​ចំនួន ៤ នាក់ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ដើម្បី​ដណ្តើម​យក​រង្វាន់​ធំ គឺ​រថយន្ត Ford Fiesta 2016 ជាមួយ​ប័ណ្ណ​ចាក់​ប្រេង Caltex StarCard តម្លៃ ១០០០​ដុល្លារ*។ ៣ នាក់​ទៀត​ដែល​មិន​បាន​ឈ្នះ​រង្វាន់​ធំ ម្នាក់ៗ​នឹង​ទទួល​បាន​ប័ណ្ណ​ចាក់​ប្រេង Caltex StarCard តម្លៃ ១០០០​ដុល្លារ។

 

សូម​ប្រញាប់​ឡើង! ចាក់​ប្រេង​ឥន្ធនៈ Caltex កាន់​តែ​ច្រើន ឱកាស​ឈ្នះ​រង្វាន់​កាន់​តែ​ច្រើន​ពី​កម្មវិធី ​ចាក់​សោ​សំណាង! កម្មវិធី​នេះ​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី៣១ ធ្នូ ២០១៦។ សូម​មើល​លក្ខខណ្ឌ​ក្នុង​ការ​ចូលរួម។ សម្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទៅ​កាន់​ស្ថានីយ Caltex ដែល​នៅ​ជិត​លោក​អ្នក៕

 

អត្ថបទ៖ ពាណិជ្ជកម្ម