វាយប្រហារ​អត្តឃាត​ប្រឆាំង​ពិធី​រៀប​ការ​ឃើ​ត​មួយ​នៅ​ស៊ី​រី​ស្លាប់​30​នាក់

ទូរទស្សន៍​ជាតិ​ស៊ី​រី​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៣០​នាក់​ស្លាប់ ហើយ​៩០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៣ តុលា ដោយសារ​ការ​វាយប្រហារ​អត្តឃាត​មួយ​សំដៅលើ​ពិធី​រៀប​ការ​ឃើ​ត​មួយ​នៅ​ខេត្ត​ហាស់​សាកេ ភាគ​ឦសាន​ស៊ី​រី ។

ជន​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​បន្ទប់​រៀប​ការ​នៅ​តំបន់​មួយ​ស្ថិត​តាម​ផ្លូវថ្នល់​ភ្ជាប់​រវាង​ខេត្ត​ហាស់​សាកេ និង​ទីក្រុង QAMISHLI នៅ​ចន្លោះ​ចំណុច​ត្រួតពិនិត្យ​២​របស់​កងកម្លាំង​ឃើ​ត​ក្នុង​តំបន់​នោះ​ដែល​មាន​ជនជាតិ​ឃើ​ត​ភាគច្រើន​។ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​ផ្ទុះ​កើត​មាន​ក្នុង​ពិធី​រៀប​ការ​ហើយ​ចំនួន​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ដោយសារ​មនុស្ស​ច្រើន​នាក់​រង​របួសធ្ងន់ ៕