សាស្ត្រាចារ្យ​អា​មេ​រិ​ក​ម្នាក់​ទាយ​ថា​លោក​ត្រាំ​ឈ្នះ​ឆ្នោត

សាស្ត្រាចារ្យ​លោក ALAN LIXCHMAN  អ្នក​ព្យាករណ៍​ល្បីល្បាញ​អា​មេ​រិ​ក​ដែល​ព្យាករណ៍ ត្រូវ​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​៨​លើក​ចាប់តាំងពី​ឆ្នាំ​១៩៨៤​មក អះអាង​ថា លោក​ដូ​ណា​ល់​ត្រាំ នឹង​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ខែវិច្ឆិកា ខាង​មុខ​នេះ ។

លោក  ALAN LICHMAN ជា​អ្នក​ទស្សន៍​ទាយ​ត្រូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ចាប់តាំងពី​ជាង​៣០​ឆ្នាំ​មក​ហើយ​អះអាង​ថា បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក​ដូ​ណា​ល់​ត្រាំ នឹង​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​នេះ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួ​ួ​យ​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​លោក LICHTMAN  ថ្លែង​ថា សម្រាប់​លោក​ត្រាំ​មានការ​លំបាក​ក្នុង​ការ​ទស្សន៍​ទាយ​ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​ឆ្នាំ​១៩៨៤​មក ។ ពុំ​ធ្លាប់​ដែល​មាន​បេក្ខជន​បែប​នេះ​ឡើយ ។ លោក​ត្រាំ​មាន​លក្ខណៈ​ចម្លែក​ខ្លាំង​ណាស់ ដែល​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ ។

លោក​ALAN LICHTMAN ជា​សាស្ត្រាចារ្យ​ប្រវត្តិវិទ្យា​នយោបាយ​នៅ​សាកលវិទ្យាល័យ  AMERICAN UNIVERSITY ជា​សាកលវិទ្យាល័យ​ឯកជន​មួយ​នៃ​ក្រុង​វ៉ា​ស៊ី​ន​តោន ៕