ជនអន្តោប្រវេសន៍​ប្រមាណ​6055​នាក់​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ

ជនអន្តោប្រវេសន៍​ប្រមាណ​ជា​៦.០៥៥​នាក់ ជា​តួលេខ​យ៉ាង​ខ្ពស់​បំផុត​មួយ​ប្រចាំឆ្នាំ​ត្រូវ​បាន​ជួយ​សង្គ្រោះ ក៏​ប៉ុន្តែ​៩​នាក់​ស្លាប់ ក្នុង​ដែនទឹក​លី​ប៊ី​កាលពី​ថ្ងៃ​ទី​៣ តុលា ជា​ថ្ងៃ​ខួប​លើក​ទី​៣​នៃ​ការ​លិច​នាវា LAMPEDUSA បណ្តាល​ឱ្យ​ពួក​អន្តោប្រវេសន៍​ស្លាប់​យ៉ាងច្រើន​ជា​ប្រភព​នាំ​ឱ្យ​ពួក​អឺរ៉ុប​ប្រមូល​កម្លាំង​ជួយ​ពួក​អ្នក​ផ្សងព្រេង​ភៀសខ្លួន​កាត់​សមុទ្រ ។

ពួក​ជនអន្តោប្រវេសន៍​ប្រជ្រៀត​គ្នា​ជិះ​យ៉ាង​ណែន​លើ​នាវា​៣៩​គ្រឿង ភាគច្រើន​ជា​កាណូត​កៅស៊ូ​ព្រមទាំង​នាវា​នេសាទ​៥​គ្រឿង​ជាមួយ​មនុស្ស​ជិះ​ជា​ច្រើន​រយ​នាក់ ។ នាវា​ទាំងនោះ​ប្រទះ​ឃើញ​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៣០​ម៉ា​យ​ក្នុង​ដែនទឹក​ក្រុង​ទ្រី​ប៉ូ​លី ។ បណ្តា​នាវា​យោធា​អុ​ី​តា​លី​និង​អឺរ៉ុប​ព្រមទាំង​បណ្តា​នាវា​របស់​អង្គការ​មនុស្សធម៌​ទាំងឡាយ​បាន​ចូលរួម​ក្នុង​ការ​ជួយ​សង្គ្រោះ​លើក​នេះ ។

ចាប់តាំងពី​មុន​ពេល​ព្រឹក​ព្រលឹម​នាវា​ជា​ច្រើន​គ្រឿងក្នុង​ចំណោម​នាវា​ដឹក​ពួក​អន្តោប្រវេសន៍ ហៅរក​ការ​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​៧២០​នាក់ ក្នុង​នោះ​មាន​មនុស្ស​មិន​ទាន់​ពេញវ័យ​១៩៨​នាក់ ដែល​ប្រជ្រៀត​គ្នា​ជិះ​លើ​នាវា​នេសាទ​មួយ​មាន​បណ្តោយ​រវាង​ពី​១៥​ទៅ​២០​ម៉ែត្រ ៕