បេក្ខនារី​ The Voice USម្នាក់​ជ្រើស​បទរបស់ Chainsmokersមក​ច្រៀង ពីរោះ​មិន​ធម្មតា

​បេក្ខនារី​ Maye Thomas ទទួល​បាន​​កៅអី​បង្វិល​២​ ក្នុង​សប្ដាហ៍​ទី​៣ វគ្គ Blind Auditions កម្មវិធី​ប្រឡង​ចម្រៀង  The Voice អាមេរិក​រដូវកាល​ទី​១១ កាល​ពី​ម្សិលមិញ។

 

បេក្ខនារី​ The Voice USម្នាក់​ជ្រើស​បទរបស់ Chainsmokersមក​ច្រៀង ពីរោះ​មិន​ធម្មតា

 

 

Maye​ បាន​ជ្រើស​យក​បទ​ចំណងជើង “Roses” របស់ ក្រុម DJ The Chainsmokers និងROZES មក​ប្រឡង​។ ព្រោះ​តែ​សំឡេង​ល្អ​គ្រូ​បង្វឹក Adam បាន​ចុច​បង្វិល​កៅអី​មុន​គេ បន្ទាប់​មក  Miley Cyrus ក៏​ចុច​កៅអី​តាម​ក្រោយ។ យ៉ាងណា សំឡេង​របស់ Maye​ មិន​បាន​ឆក់​ចិត្ត​គ្រូ​បង្វឹក​២​រូប​ទៀត  Blake Sheltonនិង Alicia Keys  បាន​ឡើយ។

 

Miley បាន​និយាយ​ថា៖”សំឡេង​របស់​នាង​ពិត​ជា​ដូច​ Miley វា​ពិត​ជា​ដូច​ណាស់”។ Adam និង Miley បាន​ប្រើ​សង្គ្រាម​ពាក្យ​សម្ដី​ដើម្បី​ឲ្យ Maye ជ្រើសរើស​ពួក​គេ​ តែ​ចុងក្រោយ Maye Thomas សម្រេច​យក Miley Cyrus៕

 

 

ចុចអាន៖បេក្ខជន The Voice US ម្នាក់​ដាក់​អារម្មណ៍​បាត់បង់​​ឪពុក​​ក្នុង​ចម្រៀង ទទួល​ការ​គាំទ្រ​ខ្លាំង

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ The Voice US 2016