ថែល ថៃ ឡើងកូដខ្លាំង មានប្រាក់ទិញរថយន្តថ្មីតម្លៃខ្ទង់ម៉ឺន ដោយមិនបង់រំលស់

6 Videos


ម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ ថែល ថៃ មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈផ្នែកចម្រៀងប៉ុណ្ណោះទេ ថ្មីៗនេះឡើងកូដឆឹបៗតែម្តងមានលុយទិញ រថយន្តថ្មីតម្លៃដល់ខ្ទងម៉ឺនដុល្លារជាលុយសុទ្ធដោយមិនបាច់បង់រំលស់ ។

ថែល ថៃ ឡើងកូដខ្លាំង មានប្រាក់ទិញរថយន្តថ្មីតម្លៃខ្ទង់ម៉ឺន ដោយមិនបង់រំលស់

បន្ទាប់ពីឈានជើងប្រឡូកក្នុងវិស័យសិល្បៈ និង ក្លាយខ្លួនជាតារាចម្រៀងអាជីពប្រចាំផលិតកម្មហង្សមាស មិនទាន់ទាំងបានមួយឆ្នាំផង ជាអតីតម្ចាស់ពានក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ លោក ថែល ថៃ ហាក់ឡើងកូដឆឹបៗតែម្តង ដោយលោកបានទិញរថយន្តគ្រឿងយ៉ាងថ្មីសន្លាង បើនិយាយពីតម្លៃគឺដល់ខ្ទងម៉ឺនដុល្លារឯណោះ ។ នេះបើតាមការបង្ហោះសារមួយក្នុងបណ្តាញសង្គមរបស់ក្រុមហ៊ុន លី ហួ លីស៊ីង ភីអិលស៊ី ដែលជាក្រុមហ៊ុនលក់រថយន្តដ៏ល្បីមួយនៅទីក្រុងភ្នំពេញ « យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក ថែល ថៃ ម្ចាស់ពានរង្វាន់The Voice Cambodia រដូវកាលទី ២ ចំពោះការប្រើ សេវាកម្ម និង ការគាំទ្រដល់ក្រុមហ៊ុនយើងខ្ញុំ ។

ថែល ថៃ ឡើងកូដខ្លាំង មានប្រាក់ទិញរថយន្តថ្មីតម្លៃខ្ទង់ម៉ឺន ដោយមិនបង់រំលស់

សូមជូនពរឲ្យលោកជោគជ័យក្នុងអាជីពសិល្បៈ » ។ សម្រាប់ព័ត៌មានពីតម្លៃវិញ ថែល ថៃ បានបង្ហើបប្រាប់ថាគឺមានតម្លៃ ១ ម៉ឺន ៦ ពាន់ដុល្លារដែលទិញដោយលុយសុទ្ធ គឺមិនមែនបង់រំលស់ឡើយ ។

ថែល ថៃ ឡើងកូដខ្លាំង មានប្រាក់ទិញរថយន្តថ្មីតម្លៃខ្ទង់ម៉ឺន ដោយមិនបង់រំលស់

គួរបញ្ជាក់ថា ថែល ថៃ ដែលបានទិញរថយន្តម៉ាក Lexus RX 300 ពណ៌សមួយគ្រឿងពីក្រុមហ៊ុន លីហួ លីស៊ីង ភីអិលស៊ី ដែលរថយន្តនេះគឺជារថយន្តទីមួយហើយសម្រាប់រូបលោកបន្ទាប់ពីតារាចម្រៀងរូបនេះ ទទួលជោគជ័យផ្ទួនក្នុងអាជីពជាអ្នកសិល្បៈ ៕  ជួន នូវ

ថែល ថៃ ឡើងកូដខ្លាំង មានប្រាក់ទិញរថយន្តថ្មីតម្លៃខ្ទង់ម៉ឺន ដោយមិនបង់រំលស់ថែល ថៃ ឡើងកូដខ្លាំង មានប្រាក់ទិញរថយន្តថ្មីតម្លៃខ្ទង់ម៉ឺន ដោយមិនបង់រំលស់