កីឡាករ​រូប​នេះ​ជា​អ្នក​ជួយ​ At Madrid ទទួល​ជ័យជំនះ​លើ​ Bayern Munich យប់​មិញ​

ក្នុងការប្រកួតជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champion League កាលពីយប់មិញក្នុងនាមជាម្ចាស់ផ្ទះក្លឹប At Madrid យកឈ្នះដោយលំបាកដោយលទ្ធផល១ទល់នឹង០លើក្លឹបជើងខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich ។

ជាការពិតក្នុងការប្រកួតក្លឹបទាំង២មានការវាយសម្រុកយ៉ាងខ្លាំងក្លាលើគ្នាទៅវិញទៅមក ហើយយោងតាមស្ថិតិនៃការប្រកួតក្លឹប Bayern Munich ហាក់បង្ហាញពីការមានប្រៀបជាងទាំងឱកាសគ្រប់គ្រងបាល់នឹងឱកាសស៊ុតសំដៅទីប៉ុន្តែដោយសារតែគ្រាប់មួយគ្រាប់ដែលកើតមាននៅនាទី១១ដែលស៊ុតដោយកីឡាករ Sual Niguez ជួយឲ្យក្លឹប At Madrid យកឈ្នះក្នុងការប្រកួតនេះបានដោយជោគជ័យ ។

សូមបញ្ជាក់ថាក្លឹប At Madrid នឹងត្រូវធ្វើដំណើរទៅប្រកួតជើងទី២នៅទឹកដី Allian Arena របស់ក្លឹប Bayern Munich នាថ្ងៃទី៤ខែឧសភាខាងមុខនេះ ។

រង់ចាំមើលទាំងអស់គ្នាតើ Bayern Munich ឬ At Madrid អាចឆ្លងទោវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champion League ?

អត្ថបទ ៖ វិចទ័រ

  • កីឡាករ​រូប​នេះ​ជា​អ្នក​ជួយ​ At Madrid ទទួល​ជ័យជំនះ​លើ​ Bayern Munich យប់​មិញ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: