ប៉ូលិស​វាយខ្នោះ​ចោរឆក់​កាបូប​លុយ ម្នាក់

(ភ្នំពេញ)៖ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជា តិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ យ៉ែម ហ៊ូវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅម្ហូបការ និងស្នាក់នៅមិនពិតប្រាកដ រីឯបក្ខពួក២នាក់ទៀត បាននិងកំពុងរត់គេចខ្លួន ។
ចំណែកជនរងគ្រោះទី១-ឈ្មោះ ម៉ូរ៉ា ហ្សា ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកបើកម៉ូតូ និងទី២-ឈ្មោះ ម៉ូត វន្នី ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជាម្តាយ មុខរបរនៅផ្ទះ ជនរងគ្រោះ២នាក់ម្ដាយកូន ស្នាក់នៅផ្ទះលេខ០៨ ក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យនៅមុន ពេលកើតហេតុជនរងគ្រោះ២នាក់ម្ដាយនិងកូន បានជិះម៉ូតូ១គ្រឿងម៉ាក Zoomer X ឌុបគ្នាចេញពីទិញមាសនៅផ្សារគីឡូម៉ែត្រលេខ៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរត្បូងទៅជើង ដោយដៃមានកាន់កាបូបលុយ មានប្រាក់សរុបជាង២០០០ដុល្លារ ពេលជិះ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងដែលមិនស្គាល់ម៉ាក បានមកធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេចឡើយ និងបណ្ដាលឲ្យ២នាក់ម្ដាយកូន ដួលម៉ូតូដោយម្ដាយរងរបួសបែកក្បាល ព្រមទាំងរបូតកាបូបលុយពីដៃ ហើយភ្លាមនោះក៏លេចមុខ ជនសង្ស័យជាបក្ខពួកម្នាក់ទៀត ជិះម៉ូតូសេ១២៥មួយគ្រឿង បានមកឈប់រើសកាបូបបម្រុងជិះរត់គេចខ្លួន ក៏ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលឈរជើងយាមល្បាតនៅក្បែ រកន្លែងកើតហេតុបានមកជួយអន្តរាគមន៍ភ្លាមៗ ដោយចាប់វាយខ្នោះបក្ខពួក ជនសង្ស័យបានម្នាក់ដើម្បីយកមកសួរនាំ និងដកហូតបានម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ១គ្រឿង ដែលជនសង្ស័យ ជិះធ្វើសកម្មភាព រួមនិងកាបូបដែលមានប្រាក់ប្រមាណជាជាង២០០០ដុល្លារ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ជនរងគ្រោះវិញផងដែរ ខណៈបក្ខពួក២នាក់បានជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលតែម្ដង ៕
ប៉ូលិស​វាយខ្នោះ​ចោរឆក់​កាបូប​លុយ ម្នាក់