ស្ត្រី​ចំណាស់​ម្នាក់ ប្រកាច់​ស្លាប់ ដោយសារ​ហៅ​ពេទ្យ​ស្ទើរភ្លើង​ចាក់​៣​ម្ជុល ​

ខេត្តស្វាយរៀង ៖ ក្រោយមក នៅវេលាម៉ោងប្រមាណ១២ និង៣០នាថ្ងៃត្រង់ (ទី០២ តុលា) គ្រូពេទ្យខាងលើ បានមកដល់ផ្ទះរបស់ខ្លួន ហើយបានយកឧបករណ៍វាស់ឈាមមកវាស់ស្ត្រីរងគ្រោះ ហើយក៏បាននិយាយថា អ្នកជំងឺឡើងឈាមដល់១៤ និងមានជំងឺបេះដូង ក្រពះ។

ស្ត្រីចំណាស់ម្នាក់ បានប្រកាច់ស្លាប់ ក្រោយមានអាការៈមិនស្រួលខ្លួន (ឡើងឈាម) បានហៅគ្រូពេទ្យឯកជនមកពិនិត្យ និងចាក់ថ្នាំ៣ម្ជុល ក៏ប្រកាច់ដាច់ខ្យល់ស្លាប់ ស្ថិតក្នុងភូមិច្រកម្រក្ស័ ឃុំអង្គប្រស្រែ ស្រុករមាសហែក ។

មុនពេលកើតហេតុ ម្តាយរបស់ខ្លួនឈ្មោះជេត សាខន អាយុ៦៦ឆ្នាំ មានអាការៈមិនស្រួលខ្លួន ត្រូវឪពុកបានទូរស័ព្ទហៅគ្រូពេទ្យឈ្មោះអៀក សារ៉ាន រស់នៅភូមិព្រៃក្រឡាញ់ ឃុំកំពង់ត្រាច ស្រុករមាសហែក ដើម្បីពិនិត្យជំងឺ ។

គ្រូពេទ្យ (អៀក សារ៉ាន) ក៏ទាញយកថ្នាំនៅក្នុងកាបូបមកបូមបានពីរម្ជុល រួចក៏ចាក់ចំសរសៃរខ្មងដៃឆ្វេងពីរម្ជុល ពុំមានប្រតិកម្មអ្វីទេ ។ បន្ទាប់មកទៀត ក៏បូមថ្នាំមួយម្ជុលទៀតចា ក់ចំសរសៃខ្មងដៃស្តាំថែមមួយម្ជុល ស្រាប់តែអ្នកជំងឺមានអាការៈមិនស្រួល ហើយម្តាយរបស់ខ្លួននិយាយថា ដូចជារមាស់មាត់ និងហ៊ឹងត្រចៀកណាស់គ្រូពេទ្យ ហើយចេះតែទន់ខ្លួនទន់ដៃទន់ជើងបន្តិចៗ ម្តងប្រមានជា២០នាទីក្រោយ ស្រាប់តែប្រកាច់ត្រដខ្យល់ ហើយក៏ដាច់ខ្យល់ស្លាប់តែម្តង ៕

ស្ត្រី​ចំណាស់​ម្នាក់ ប្រកាច់​ស្លាប់ ដោយសារ​ហៅ​ពេទ្យ​ស្ទើរភ្លើង​ចាក់​៣​ម្ជុល ​