ជម្លោះ​រាំ​ធុងបាស់ ព្រួត​វាយ​គ្នា បណ្តាល​ឲ្យ​សន្លប់​ម្នាក់​របួស​ស្រាល​ម្នាក់​ ​

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះដែលត្រូវបានគេវាយបណ្តាលឲ្យសន្លប់និងរបួសនោះ ម្នាក់ឈ្មោះ សួន ម៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ សន្លប់ រងរបួសនៅលើផ្ទៃមុខ និងម្នាក់ទៀតឈ្មោះម៉ា គង់សំអឿន ភេទប្រុស អាយុយ៣៥ឆ្នាំ រស់ភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុជនរងគ្រោះជាអ្នកចំងាយបាននាំក្រុមគ្រួសារទៅធ្វើបុណ្យ និងទៅលេងនៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ដែលនៅទីនោះ មានដាក់ធុងបាស់ឲ្យប្រជាពលរដ្ឋនិងយុវជនយុវនារីអោយរាំលេងកំសាន្ត ។
នៅពេលដំបូងគឺបទរាំវង់ ជនរងគ្រោះបានចូលរាំមួយបទដល់ចប់ និងបានចាប់ផ្តើមរាំបទបន្តដែលជាបទញាក់ ក្នុងពេលដែលកំពុងតែរាំ ស្រាប់តែក្រុមយុវវជនទំនើងមួយក្រុម ដែលគេស្គាល់ថា ជាជើងខ្លាំងនៅក្នុងភូមិស្រុកនេះ បានព្រួតគ្នាទៅចាប់ជនរងគ្រោះម្នាក់ឈ្មោះសួន ម៉ា វាយកណ្តាលវង់តែម្តង រួចចាប់អូសមកវាយនៅក្រៅវង់រហូតដល់សន្លប់តែម្តង ឃើញដូចនេះឈ្មោះម៉ា គង់សំអឿន ចូលទៅជួយ ក៏ត្រូវបក្ខពួកក្រុមបង្កគប់ត្រូវពីរដំថ្មរងរបួសស្រាល ៕

ជម្លោះ​រាំ​ធុងបាស់ ព្រួត​វាយ​គ្នា បណ្តាល​ឲ្យ​សន្លប់​ម្នាក់​របួស​ស្រាល​ម្នាក់​ ​