តៃកុង​តាក់ស៊ី ប្រុង​ធ្វើ​ស៊ី​អ្នកជិះ​ស្រី​ ​

ភ្នំពេញ៖ នៅល្ងាចមិញម៉ោងប្រហែលជាជិត ៩យប់ ពេលត្រលប់មកផ្ទះវិញ ខ្ញុំបានឈប់ទិញបង្អែមនៅជិតស្តុប ផ្សារដីហ៊ុយ។ យួរបង្អែមរៀបនឹងឡើងម៉ូតូហើយ ស្រាប់តែលឺសំលេងយំ ចោលភ្នែកមើលទៅឃើញនារីវ័យជំទង់ម្នាក់ អាយុប្រហែល ២០ឆ្នាំ កំពុងតែអង្គុយយំ ដោយមានថង់ខោអាវ ពីរនៅជាប់ខ្លួនផង ទូរស័ព្ទក៏អត់លុយហើយសោហ៊ុយធ្វើដំណើរក៏អស់។
ខំរៀបរាប់ទាំងទឹកភ្នែក នាងប្រាប់អោយដឹងថា ទើបជិះរថយន្តតាក់ស៊ី ត្រលប់ មកពីខេត្តពោធិសាត់ មកដល់ភ្នំពេញម៉ោងប្រហែល ៧យប់ រួចនាងខលហៅមិត្តភក្តិនៅម្តុំកំបូលមកយក តែរកគ្នាមិនឃើញ ព្រោះតៃកុងតាក់ស៊ីជិះចុះជិះឡើងធ្វើអោយវង្វេង ចុងក្រោយថែមទាំងលួងលោមនាងទៅ ខារ៉ាអូខេហើយហួសទៅរាំក្នុងក្លឹបទៀតផង ។ ដោយសារនាងប្រកែក មិនព្រមទៅជាមួយ និងយំខ្លាំងឡើងៗ ទើបយកនាងមកទំលាក់ចោល នៅក្បែរស្តុបផ្លូវម៉ុងរិទ្ធី ជិតវត្តសំរោងអណ្តែត។ ពេលនេះពូម៉ូតូឌុបបាន ជូនមកដល់ត្រង់នឹងតែម្តង ព្រោះបើជូនទៅផ្ទះនាងជួលកំបូល ក៏ម្ចាស់ផ្ទះមិនបើកទ្វាររបងអោយ
ចូលដែរ ចំណែកមិត្តភក្តិនាងរបស់ក៏ខលលេងលើកទៀត។
ដំណោះស្រាយជាបន្ទាន់៖ ជួយរកផ្ទះសំណាក់ក្បែរនឹងដើម្បី អោយនាងសំរាក ចេញលុយថ្លៃបន្ទប់ និងម៉ូតូឌុប ដោយមិនអស់ចិត្តក៏អោយនាង ពីរម៉ីនរៀលថែមទៀតទុកគ្រាន់ជិះម៉ូតូពេលព្រឹកឡើង៕

តៃកុង​តាក់ស៊ី ប្រុង​ធ្វើ​ស៊ី​អ្នកជិះ​ស្រី​ ​