ប៉ូលិស​បង្ក្រាប​និង​បំផ្លាញ​ទីតាំង​ដាំ​កញ្ឆា ​ចំនួន​៦៧​ដើម

(ពោធិ៍សាត់)៖ នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ «ការចុះមកកាប់បំផ្លាញ ទីតាំងដាំកញ្ឆា កម្លាំងសមត្ថកិច្ចរបស់យើង បានហៅម្ចាស់ចំការឈ្មោះ មាស ឌី ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ មកធ្វើកិច្ចសន្យាបញ្ឈប់ និងការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (មាត្រា៣៨)»។
ការដាំកញ្ឆា គឺជាអំពើខុសច្បាប់ ដែលប្រជាពលរដ្ឋមួយចំនួន តាមមូលដ្ឋានមិនបានយល់ដឹង ហើយដើមកញ្ឆា វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ នៅពេលដែលគេយកវាទៅកែច្នៃជាគ្រឿងញៀន៕

ប៉ូលិស​បង្ក្រាប​និង​បំផ្លាញ​ទីតាំង​ដាំ​កញ្ឆា ​ចំនួន​៦៧​ដើម ប៉ូលិស​បង្ក្រាប​និង​បំផ្លាញ​ទីតាំង​ដាំ​កញ្ឆា ​ចំនួន​៦៧​ដើម