ប៉ូលិស​មេ​ប៉ុស្តិ៍ ឃុំ​ស្រែ​អំ​ពូន ស្រវឹងស្រា​យក​កាំភ្លើង​អាកា​ស្វាយ​បត់​បាញ់​គំរាមកំហែង​ប្រពន្ធ​

មណ្ឌលគិរី៖ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនៅវេលាម៉ោង២០នឹង៣០នាទីយប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៦នេះនៅក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា។
មេប៉ុស្តិ៍នគរបាលឃុំស្រែអំពូម ត្រូវបានបញ្ជូនខ្លួនមកស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បន្ទាប់ពីមេប៉ុស្តិ៍រូបនេះស្រវឹងស្រា ប្រើអំពើហិង្សាមកលើប្រពន្ធ មិនតែប៉ុណ្ណោះបានយកកាំភ្លើងអាកាស្វាយបត់មកបាញ់គំរាមកំហែងចំនួន០៣គ្រាប់ តែមិនបង្កឲ្យរងគ្រោះថ្នាក់ដល់ប្រពន្ធនោះទេ។
មេប៉ុស្តិ៍ដែលប្រើអំពើហិង្សាទៅលើប្រពន្ធមានឈ្មោះ រ៉ា បូរិទ្ធ ហៅដុល ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិខ្មែរ រីឯប្រពន្ធឈ្មោះ សំអឿន ថាវីផ្ល អាយុ២៣ឆ្នាំជាជនជាតិព្នង មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ពលរដ្ឋដែលរស់នៅម្តុំនោះនិយាយរិះគន់ថា ក្នុងនាមខ្លួនជាមេប៉ុស្តិ៍ ជាអ្នកអនុវត្តច្បាប់បែរជាប្រើអំពើហិង្សាទៅលើប្រពន្ធដោយយកអាវុធមកបាទគំរាមកំហែង ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ។
ពួកគាត់សូមសំណូមពរ និងស្នើរដល់ស្នងការនគរបាលខេត្តមណ្ឌលគិរីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន សូមមានចំណាត់ការទៅលើមន្ត្រីនគរបាលរូបនេះ កុំឲ្យយកកាំភ្លើងមកបាញ់បោះដែលបង្កឲ្យមានការភ្ញាក់ផ្អើលដូចឆ្នេះទៀត៕
ប៉ូលិស​មេ​ប៉ុស្តិ៍ ឃុំ​ស្រែ​អំ​ពូន  ស្រវឹងស្រា​យក​កាំភ្លើង​អាកា​ស្វាយ​បត់​បាញ់​គំរាមកំហែង​ប្រពន្ធ​