ក្មេងស្ទាវ​ឈាមរាវ​ម្នាក់ សម្រេចចិត្ត​ចង ក សម្លាប់ខ្លួន​

ខេត្តក្រចេះ ៖ នៅវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នេះ នៅក្នុងបន្ទុប់ទឹកខាងក្រោយផ្ទះស្ថិតក្នុងភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ជនរងគ្រោះឈ្មោះ គូ សុខគង់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានយកកន្សែងចងភ្ជាប់នឹងធ្នឹមបន្ចប់ទឹកចង-កខ្លួនឯង បណ្តាលឲ្យស្លាប់តែម្តង។ តាមការអះអាងនគរបាលមូលដ្ឋាន បានឲ្យដឹងបន្តថា មូលហេតុដែលជនរងគ្រោះចង-ក សម្លាប់ខ្លួន គឺដោយសារខឹងម្តាយស្តីប្រដៅរឿងដើរលេងមិនចូលផ្ទះ និងមិនចេះរកស៊ីចិញ្ខឹមជីវិត ក៏ទូចចិត្តហើយគិតខ្លីធ្វើបែបនេះ។
នគរបាលជំនាញស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅធ្វើការត្រួតពិនិត្យ ដល់កន្លែងកើតហេតុ ព្រមទាំងបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះជូនដល់ ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ក្មេងស្ទាវ​ឈាមរាវ​ម្នាក់ សម្រេចចិត្ត​ចង ក សម្លាប់ខ្លួន​