វេជ្ជបណ្ឌិតម្នាក់ប្រើឈើចាក់ឆ្មេញ ជួយសង្គ្រោះជីវិតអ្នកជំងឺឆ្កួតជ្រូកលើយន្តក្នុងគ្រាដោះទាល់ដ៏អស្ចារ្យ!

លោកវេជ្ជបណ្ឌិតម្នាក់ បានធ្វើឲ្យគ្រប់គ្នាកោតសរសើរជាខ្លាំង ក្រោយលោកបានប្រើប្រាស់«ឈើចាក់ឆ្មេញ(ដោះទាល់)» ជួយសង្គ្រោះជីវិតអ្នកដំណើរលើយន្តហោះម្នាក់ ដែលបានបាត់បង់ស្មារតី និងបែកពពុះមាត់ស្គុរ កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងមកនេះ ។

បើតាមប្រភពឲ្យដឹង ក្រោយពីបានឮបុគ្គលិកបម្រើលើយន្តហោះ ស្នើសុំការសង្គ្រោះបន្ទាន់ ភ្លាមៗនោះ លោកវេជ្ជបណ្ឌិតរូបនោះ បានប្រញាប់ប្រញាល់មកកាន់កន្លែងបុរសម្នាក់ដែលមានអាយុប្រហែលចន្លោះពី ៣៥ ទៅ ៤០ ឆ្នាំ ។ នៅពេលបានឃើញស្ថានភាពរបស់អ្នកជំងឺភ្លាម គាត់ក៏បានដឹងយ៉ាងច្បាស់ថា បុរសនោះកើតជំងឺឆ្កួតជ្រូកដែលអាចបណ្តាលឲ្យគាត់ស្លាប់បាន ។

Loading...

ជំហានបឋមក្នុងការជួយសង្គ្រោះ គាត់បានស្នើសុំស្លាបព្រាមួយ និងកន្សែងមួយ ពីអ្នកបម្រើលើយន្តហោះ និងបន្ទាប់មក គាត់ក៏រុំស្លាបព្រានោះនឹងកន្សែង រួចយកទៅញ៉ុកមាត់អ្នកជំងឺ ដើម្បីបង្ការកុំឲ្យគាត់ខាំអណ្តាតខ្លួនឯងស្លាប់ ។

ខណៈគ្រាអាសន្ននៅលើយន្តពុំមានម្ជុល គាត់ក៏បានស្នើសុំឈើចាក់ឆ្មេញ ហើយប្រើវាដើម្បីជំរុញជីពចរអ្នកជំងឺ ដោយធ្វើទៅតាមជំនាញដែលគាត់ធ្លាប់មានបទពិសោធន៍ផ្នែកវេជ្ជសាស្ត្របុរាណ ៕