ម្រេច​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព!

ម្រេច​ជា​​រុក្ខជាតិ​វល្លិ​មួយ​ប្រភេទ​ដែល​ផ្ដល់​ផល​ជា​គ្រាប់​ដែល​វា​ត្រូវ​បាន​គេ​និយម​ដាំ​នៅ​តំបន់​ខ្ពង់​រាប​ដី​ក្រហម​។ម្រេច​ជា​គ្រឿង​ផ្សំ​សម្រាប់​បន្ថែម​ដាក់​ក្នុង​មុខ​ម្ហូប​ដើម្បី​បង្កើន​រសជាតិ​កាន់​តែ​ឈ្ងុយឆ្ងាញ់​ហើយ​ក៏​អាច​យក​មក​សម្រាប់​កម្ចាត់​នូវ​ក្លិន​ឆ្អាប​របស់​សាច់។មិន​តែ​ប៉ុណ្ណោះ​ម្រេច​ក៏​ជា​ឱសថ​សម្រាប់​ជួយ​ការពារ​និង​ព្យាបាល​នូវ​ជំងឺ​បាន​ផង​ដែរ។ម្រេច​បាន​ផ្ដល់​ជា​អត្ថប្រយោជន៍​ចំពោះ​ដូច​ខាង​ក្រោម៖

-ម្រេច​បាន​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​របស់​ប្រព័ន្ធ​រំលាយ​អាហារ
-ជួយ​ក្នុង​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​ប្រតិបត្តិ​ការ​របស់​ខួរ​ក្បាល
-អាច​ជួយ​ការពារ​និង​កាត់​បន្ថយ​ជំងឺ​ដំបៅ​ក្រពះ
-ជួយ​សម្រួល​ដល់​ផ្លូវ​ដង្ហើម​ជៀស​ពី​ការ​កើត​ជំងឺ​ហឺត
-ជួយ​ការពារ​និង​ព្យាបាល​ពី​ជំងឺ​ថ្លើម
-ជួយ​សម្រួល​ចំពោះ​អាការៈ​ទល់​លាមក

-អាច​ជួយ​ការពារ​ពី​ការ​កើត​ជំងឺ​ពុក​ធ្មេញ
-ដោយ​សារ​ក្លិន​ហឹរ​ប្រហើរ​របស់​ម្រេច​បាន​ជួយ​ក្នុង​ការ​ផ្ដាច់​នៃ​ការ​ញៀន​បារី
-ជួយ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​សារពាង្គកាយ
-ជួយ​ការពារ​ប្រឆាំង​ចំពោះ​កោសិកា​នៃ​ជំងឺ​មហារីក
-បាន​ជួយ​កម្ចាត់​ជាតិ​កូឡេស្តេរុល​ក្នុង​សរសៃ​ឈាម
-ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ(ជួយ​ក្នុង​ការ​សម្រក​ទម្ងន់)

អត្ថបទ ៖ Mr.Samrch

  • ម្រេច​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:កីឡា
Tags: