ស្ពានកញ្ចក់ដ៏​វែង និង​ខ្ពស់​ជាង​គេ​នៅ​ចិន​ពេល​នេះ​ចាប់​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​វិញ​ហើយ

១ ខែបន្ទាប់ពីប្រកាសបិទជាបន្ទាន់ដោយសារតែមានចំនួនអ្នកទេសចរមកលេងច្រើនហួសពីការរំពឹងទុកនោះ ពេលនេះស្ពានកញ្ចក់ដ៏ល្បីល្បាញភ្ជាប់ពីភ្នំមួយទៅភ្នំមួយកាត់ពីលើផ្ទៃជ្រោះដ៏គួរឱ្យព្រឺពេលសម្លឹងចុះក្រោម ចាប់បើកដំណើរការស្វាគមន៍អ្នកទេសចរជាធម្មតាវិញហើយ។

ស្ពានកញ្ចក់ដ៏​វែង និង​ខ្ពស់​ជាង​គេ​នៅ​ចិន​ពេល​នេះ​ចាប់​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​វិញ​ហើយ

អំឡុងការផ្អាកនាខែកញ្ញា កន្លងទៅនេះ គេបានចំណាយពេលតម្លើងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពឆ្លាតវៃដើម្បីសម្រួលក្នុងការគ្រប់គ្រងអ្នកទេសចរទាំងនៅច្រកចេញ និងចូល ព្រមទាំងធ្វើផ្លូវដើម្បីឱ្យឡានក្រុងអាចនាំអ្នកទេសចរឱ្យទៅដល់ស្ពាននោះ។

ស្ពានកញ្ចក់ដ៏​វែង និង​ខ្ពស់​ជាង​គេ​នៅ​ចិន​ពេល​នេះ​ចាប់​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​វិញ​ហើយ

ស្ពានកញ្ចក់នេះមានប្រវែង ៤៣០ ម៉ែត្រ បាតក្រាលដោយកញ្ចក់ និងមានកម្ពស់ ៣០០ ម៉ែត្រ បានប្រកាសបើកកាលពីថ្ងៃទី២០ ខែសីហា ហើយក៏បានប្រកាសផ្អាកមួយរយៈសិន ព្រោះតែមានចំនួនអ្នកទេសចរមកលេងច្រើនហួសពីការរំពឹងទុក។

ស្ពានកញ្ចក់ដ៏​វែង និង​ខ្ពស់​ជាង​គេ​នៅ​ចិន​ពេល​នេះ​ចាប់​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​វិញ​ហើយ

អ្នកទេសចរបានប្រជ្រៀតគ្នាចូលទៅកម្សាន្តនៅទីនោះយ៉ាងច្រើនកុះករស្ទើររកផ្លូវដើរពុំបាន។ សំបុត្រចូលកម្សាន្តក្នុងម្នាក់តម្លៃ ១៣៨ យ័ន្ត។ រូបភាពអ្នកទៅកម្សាន្តនៅលើស្ពាននោះត្រូវបានគេចែករម្លែកបន្តគ្នានៅលើបណ្តាញអ៊ីនធើណេត និងធ្វើឱ្យស្ពាននោះកាន់តែត្រូវបានអ្នកទេសចរស្គាល់កាន់តែច្រើន និងនាំគ្នាមកលេងយ៉ាងគំហុក៕

ស្ពានកញ្ចក់ដ៏​វែង និង​ខ្ពស់​ជាង​គេ​នៅ​ចិន​ពេល​នេះ​ចាប់​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​វិញ​ហើយ ស្ពានកញ្ចក់ដ៏​វែង និង​ខ្ពស់​ជាង​គេ​នៅ​ចិន​ពេល​នេះ​ចាប់​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​វិញ​ហើយ

ប្រភព ៖ mohameas

  • ស្ពានកញ្ចក់ដ៏​វែង និង​ខ្ពស់​ជាង​គេ​នៅ​ចិន​ពេល​នេះ​ចាប់​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​វិញ​ហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: