ដាន​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ព្យុងយ៉ាង​អាច​នឹង ​បង្ក​ភាព​ភ្ញាក់​ផ្អើល សម្រាប់​ការ​បោះ ឆ្នោត​អាមេរិក

ដាន​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ព្យុងយ៉ាង​អាច​នឹង ​បង្ក​ភាព​ភ្ញាក់​ផ្អើល សម្រាប់​ការ​បោះ ឆ្នោត​អាមេរិក

ការសិក្សាថ្មីមួយ បញ្ចេញដោយក្រុមសិក្សាអំពីអន្តរជាតិបានឲ្យដឹងថា បើមើលតាមដានប្រវត្តិសាស្ត្រ កូរ៉េខាង ជើងអាចនឹងបង្ករឿងបន្ថែមទៀត នៅជុំវិញការបោះឆ្នោតជាតិអាមេរិក ដោយវាអាចកើតឡើងមុន ឬក្រោយពេលបោះឆ្នោតរើសប្រធានាធិបតីថ្មីអាមេរិក ។

អស់រយៈពេលជាង៦០ឆ្នាំមកហើយ ដែលកូរ៉េខាងជើងតែងតែព្យាយាមបង្កភាពតានតឹងឲ្យកាន់តែខ្លាំង ជុំវិញការបោះឆ្នោតជាតិអាមេរិក ជាពិសេសគឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតែម្ដង នេះបើយោងតាមការសិក្សាមួយ ធ្វើឡើងដោយមជ្ឈមណ្ឌលសិក្សាពីយុទ្ធសាស្ត្រ និងអន្តរជាតិ ។

ឧទាហរណ៍ជាក់ស្ដែង កូរ៉េខាងជើងបានសាកល្បងមីស៊ីលមួយគ្រាប់ ក្រោយមកសាកល្បងនុយក្លេអ៊ែរមួយទៀត ក្រោយពីប្រធានាធិបតី Barack Obama ជាប់ឆ្នោតឡើងកាន់អំណាចបានតែបន្តិច ។

ដោយឡែកក្នុងការបោះឆ្នោតរើសប្រធានាធិបតីអាមេរិកក្នុងពេលខាងមុខនេះវិញ ព្យុងយ៉ាងអាចនឹងធ្វើការសាកល្បងដ៏ធំមួយទៀត ដែលវាអាចជាការសាកល្បងនុយក្លេអ៊ែរលើកទី៦ ឬការបាញ់រ៉ុកកែតបំពាក់ផ្កាយ រណប ចូលទៅគន្លងផែនដី នេះបើយោងតាមលោក Victor Cha ជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកឯទៀត ដែលបានធ្វើការសិក្សានេះឡើង ។

លោក Ken Gause ជាអ្នកវិភាគលើមេដឹកនាំកូរ៉េខាងជើងបានឲ្យដឹងថា “កូរ៉េខាងជើងបង្ហាញភាពគឃ្លើនបំផុត គឺស្ថិតក្រោមការដឹកនាំរបស់ឪពុកលោក Kim Jong Un ។” ហើយទន្ទឹមនឹងគ្នានេះ អ្នកវិភាគដទៃទៀតក៏យល់ស្របដែរថា ព្យុងយ៉ាងបង្ហាញសកម្មភាពបង្ករឿងតិចជាងមុន ក្រោយពេលដែលប្ដូរមេដឹកនាំមក ។

ការបង្ករឿងគ្រប់យ៉ាង ដែលបង្កឡើងដោយកូរ៉េខាងជើង ធ្វើឲ្យមានការកើនឡើងនៃភាពតានតឹងជារៀងរាល់លើក ហើយអ្នកវិភាគបានលើកឡើងមូលហេតុ២ចំណុច ដែលនាំឲ្យកើតមានការបង្ករឿងទាំងនោះ ។

ទី១គឺដោយសារតែកូរ៉េខាងត្បូង ។ ចាប់តាំងពីឆ្នាំ២០១០មក រដ្ឋាភិបាលទីក្រុងសេអ៊ូលបានធ្វើឲ្យមានភាពងាយ ស្រួល ដល់មេបញ្ជាការយោធាទាំងឡាយ ឲ្យប្រតិកម្មតបតទៅនឹងការបង្ករឿងរបស់ព្យុងយ៉ាងវិញ ដោយមិនបាច់ឆ្លងកាត់ការគិតគូរ ពីសំណាក់អ្នកនយោបាយក្នុងប្រទេសទៀតឡើយ ។

ទី២វិញគឺថា ការបង្កើនសមត្ថភាពនុយក្លេអ៊ែរកូរ៉េខាងជើងនេះ អាចនឹងធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងមានអារ ម្មណ៍ថា គេទទួលបាននិទ្ទណ្ឌភាព ដោយមានសមត្ថភាពការពារខ្លួនឯងបាន ដោយវាទំនងជាអ្វី ដែលមន្ត្រីការទូតព្យុងយ៉ាងតែងប្រាប់ទៅពិភពលោកថា ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺធ្វើឡើងដោយសារតែរងការគំរាមកំហែងនុយក្លេអ៊ែរពីអាមេរិក ។

បញ្ហារបស់កូរ៉េខាងជើង នឹងក្លាយជាបញ្ហាដ៏ចម្បងមួយ សម្រាប់ប្រធានាធិបតីថ្មីរបស់អាមេរិក ព្រោះវាមិនមែនជាបញ្ហាសម្រាប់តែក្នុងតំបន់ទេតែគឺសម្រាប់អន្តរជាតិទាំងមូលតែម្ដង ។

អ្នកវិភាគលើសន្តិសុខជាតិបានឲ្យដឹងថា អាមេរិកគ្មានអានុភាពអ្វី ដែលអាចបញ្ឈប់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាង ជើង មិនឲ្យរីកចម្រើនទៅមុខបានទេ ហើយក៏មិនអាចសម្រួលតាមមធ្យោបាយការទូតដែរ ។ អស់រយៈពេល២០ឆ្នាំហើយ ដែលអាមេរិកព្យាយាមសម្រុះសម្រួលផ្នែកការទូតជាមួយអាមេរិក តែសុទ្ធតែត្រូវព្យុងយ៉ាងដេញមកវិញទាំងអស់ ។

មធ្យោបាយដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចធ្វើបានគឺ សង្ឃឹមលើចិនប៉ុណ្ណោះ ដោយសង្ឃឹមថា ចិនអាចនឹងរាំងស្ទះការរីកលូតលាស់ផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច និងពន្យឺតកម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាងវិញបាន រួចទើបចាប់ផ្ដើមការចរចាគ្នាតាមក្រោយ ៕

ប្រភព ៖ kqube

  • ដាន​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ព្យុងយ៉ាង​អាច​នឹង ​បង្ក​ភាព​ភ្ញាក់​ផ្អើល សម្រាប់​ការ​បោះ ឆ្នោត​អាមេរិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: