ជប៉ុន​តាម​មិន​ទាន់​សមត្ថភាព​យោធា​កូរ៉េខាងជើង ត្រូវ​ឲ្យ​អាមេរិក​ជួយ​ការពារ​ស្ទើរតែ​ទាំង​ស្រុង

ការប្រកួតប្រជែងផ្នែកយោធារវាងកូរ៉េខាងជើង និងជប៉ុន ដែលបានបន្តមកតាំងពីឆ្នាំ១៩៩៨ ពេលនេះត្រូវបានបញ្ចប់ហើយ ដោយលទ្ធផលសម្រេចថា កូរ៉េខាងជើងនាំមុខជប៉ុនខាងផ្នែកយោធា ក្រោយពីគេធ្វើការសាកល្បងបានសម្រេច នូវការបាញ់មីស៊ីលអន្តរទ្វីប ។

ជប៉ុន​តាម​មិន​ទាន់​សមត្ថភាព​យោធា​កូរ៉េខាងជើង ត្រូវ​ឲ្យ​អាមេរិក​ជួយ​ការពារ​ស្ទើរតែ​ទាំង​ស្រុង

នៅឆ្នាំ១៩៩៨ កូរ៉េខាងជើងបានបាញ់មីស៊ីលរំលងប្រទេសជប៉ុនមួយគ្រាប់ ពេលនោះហើយ ដែលគេចាត់ទុកថា ជាការចាប់ផ្ដើមនៃប្រកួតប្រជែងផ្នែកយោធា ។ តែដំណើរការវិវត្តន៍ផ្នែកយោធារបស់ជប៉ុនមកទល់ពេលនេះ ហាក់ដូចជាមានការរាំងស្ទះច្រើន ជាក់ស្ដែងគ្រាន់តែគម្រោងទំនើបកម្មប្រព័ន្ធការពារមីស៊ីលអន្តរទ្វីប (BMD) របស់ជប៉ុន ទើបតែចាប់ផ្ដើមនៅខែមេសានេះទេ ដោយវានឹងត្រូវចំណាយពេលជាច្រើនឆ្នាំទើបបានសម្រេច ។

មិនត្រឹមតែប៉ុណ្ណោះ បញ្ហាខ្វះកញ្ចប់ថវិកាក្នុងការអភិវឌ្ឍសមត្ថភាពយោធា និងសង្វាក់ផលិតកម្មជួបការរាំងស្ទះ សុទ្ធតែជាមូលហេតុនៃការតាមមិនទាន់ សមត្ថភាពយោធាកូរ៉េខាងជើងដែរ ដូច្នេះសម្រេចថា ជប៉ុននៅត្រូវពឹងផ្អែកខ្លាំង លើការជួយជ្រោមជ្រែងពីក្រោយរបស់អាមេរិក សំដៅលើការជួយការពារ ពីការវាយប្រហារផ្នែកយោធាតែម្ដង ។

ដោយឡែកទីក្រុងព្យុងយ៉ាង ដែលស្ថិតក្រោមការត្រួតត្រារបស់មេដឹកនាំវ័យក្មេង Kim Jong Un វិញ ចាប់តាំងពីដើមឆ្នាំនេះមក គេបានសាកល្បងមីស៊ីលអន្តរទ្វីប២១គ្រាប់ហើយ ជាសន្ទុះនៃការកើនឡើងសមត្ថភាពយោធា ដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យមានប្រតិកម្មជាខ្លាំង ពីសំណាក់ប្រទេសជិតខាង និងអន្តរជាតិទាំងមូល ។

ជប៉ុន​តាម​មិន​ទាន់​សមត្ថភាព​យោធា​កូរ៉េខាងជើង ត្រូវ​ឲ្យ​អាមេរិក​ជួយ​ការពារ​ស្ទើរតែ​ទាំង​ស្រុង

កាលពីខែមិថុនា មីស៊ីលរយៈចម្ងាយមធ្យម Musudan របស់ព្យុងយ៉ាងមួយគ្រាប់ ហោះបានកម្ពស់១ពាន់គីឡូម៉ែត្រ នេះមានន័យថា វាអាចហោះផុតវង់ប្រតិបត្តិរបស់ ប្រព័ន្ធការពារមីស៊ីល Aegis ដែលបំពាក់លើនាវាពិឃាដចាំល្បាតក្នុងសមុទ្រជប៉ុន ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏អាចឆ្លងផុតប្រព័ន្ធការពារ PAC-3 Patriot Missile ដែលជាខ្សែការពារចុងក្រោយរបស់ជប៉ុន សម្រាប់ការពារទីក្រុងសំខាន់ៗមួយចំនួន ក្នុងនោះក៏មានទីក្រុង Tokyo ដែរ ។

ក្បាលគ្រាប់បំពាក់លើមីស៊ីល Rodong របស់កូរ៉េខាងជើងដូចគ្នា មានវង់ប្រតិបត្តិប្រហែល១៣០០គីឡូម៉ែត្រ ហោះក្នុងល្បឿន៣គីឡូម៉ែត្រក្នុងមួយវិនាទី តែចំពោះ ប្រភេទមីស៊ីល Musudan វិញ វាអាចហោះបានដល់ទៅ៣ពាន់គីឡូម៉ែត្រ ហើយទម្លាក់ខ្លួនពីក្នុងលំហមកផែនដី ក្នុងល្បឿន២១គីឡូម៉ែត្រក្នុងមួយវិនាទី ដោយល្បឿននេះ លឿនពេកហើយ សម្រាប់ឲ្យប្រព័ន្ធការពារ Patriot ប្រឆាំងវិញបាន ។

មេបញ្ជាការជាន់ខ្ពស់របស់យោធាជប៉ុនម្នាក់ បាននិយាយថា “ការរីកចម្រើនផ្នែកយោធារបស់កូរ៉េខាងជើង ពិតជាលឿនជាងអ្វីដែលយើងគិតទុកមែន ដោយឡែកប្រព័ន្ធប្រឆាំងមីស៊ីលរបស់យើងវិញ នៅមានកម្រិតនៅឡើយទេ ។”

សូមបញ្ជាក់ថា ក្រសួងការពារជាតិជប៉ុន បានរៀបគម្រោងអភិវឌ្ឍប្រព័ន្ធប្រឆាំងមីស៊ីល SM-3 missiles ដែលបំពាក់លើនាវាមានប្រព័ន្ធការពារមីស៊ីល Aegis ។ ដោយឡែកការគិតទុកមួយទៀត គឺជប៉ុនកំពុងតែវិភាគថា តើគួរទិញប្រព័ន្ធការពារមីស៊ីល THAAD ពីក្រុមហ៊ុន Lockheed Martin Corp ដើម្បីបន្ថែមស្រទាប់កណ្ដាលទៅក្នុងប្រព័ន្ធ BMD ឬក៏ត្រូវសង់ប្រព័ន្ធការពារមីស៊ីល Aegis នៅលើមាត់សមុទ្រវិញ ៕
ប្រែសម្រួល៖ kqube
ប្រភព៖ Reuters

  • ជប៉ុន​តាម​មិន​ទាន់​សមត្ថភាព​យោធា​កូរ៉េខាងជើង ត្រូវ​ឲ្យ​អាមេរិក​ជួយ​ការពារ​ស្ទើរតែ​ទាំង​ស្រុង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: