ក្រសួងនឹងបិទលេខ ទូរសព្ទ​ដែលមិនមាន​ ឯកសារសម្គាល់ នៅត្រឹមខែវិច្ឆិកា

ក្រសួងនឹងបិទលេខ ទូរសព្ទ​ដែលមិនមាន​ ឯកសារសម្គាល់ នៅត្រឹមខែវិច្ឆិកា

ក្រសួងពាក់ព័ន្ធប្រកាសថានឹងបិទលេខទូរសព្ទមិន ឲ្យប្រើប្រាស់កើត ចំពោះអ្នកដែលទិញលេខ មិនបានប្រើ ប្រាស់ឯកសារ បញ្ជាក់អត្តសញ្ញាណ ដោយអះអាងថាដើម្បីការពារសន្តិសុខសុវត្ថិភាពជាតិ។

នៅក្នុងសេចក្តីណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា បានបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រ សួងមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍ កម្ពុជា បានសម្រេចឲ្យស៊ីម កាតឬលេខទូរសព្ទទាំងអស់ត្រូវមានអត្តសញ្ញាណសម្គាល់ត្រឹមថ្ងៃទី១ ខែវិច្ឆិកា។

សេចក្តីណែនាំនោះបានប្រាប់ឲ្យអ្នកចែកចាយឬលក់លេខទូរសព្ទទាំងអស់ រំឭកឲ្យអ្នកប្រើប្រាស់ឲ្យផ្តល់ឯក សារសម្គាល់ លេខនោះ ហើយថាបើការរំឮកនិងបិទបណ្តោះអាសន្ន ហើយអ្នកប្រើប្រាស់មិនព្រមផ្តល់ឯកសារ សម្គាល់ទៀតនឹងត្រូវបិទ លេខនោះទាំងស្រុងតែម្តង។

ឯកសារសម្គាល់ដែលក្រសួងតម្រូវនោះមាន ពលរដ្ឋទូទៅគឺអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំពោះអ្នកប្រើ លេខស្ថាប័នមាន ការបញ្ជាក់ពីស្ថាប័ន ចំពោះព្រះសង្ឃប្រើសង្ឃដីកា និងចំពោះជនបរទេសប្រើលិខិតឆ្លង ដែន និងទិដ្ឋការស្នាក់នៅ។របាយការ ណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នមាន លេខទូរសព្ទដែលកំពុងដំណើរការ ហើយមិនបានដាក់ សម្គាល់អត្តសញ្ញាណនោះមាន៧ទៅ៨ភាគរយ៕

ប្រភព ៖ vodhotnews

  • ក្រសួងនឹងបិទលេខ ទូរសព្ទ​ដែលមិនមាន​ ឯកសារសម្គាល់ នៅត្រឹមខែវិច្ឆិកា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: