ប្ដីប្រពន្ធវ័យក្មេងមួយគូ សន្សំប្រាក់ក្នុងកូនជ្រូកចាប់តាំងពីដឹងថាមានកូន !

ទឹកចិត្តឪពុកម្ដាយដែលមានចំពោះកូន ពិតជាមិនអាចកាត់ថ្លៃបានពិតមែន ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានគូស្វាមីភរិយាមួយគូបានធ្វើការសន្សំប្រាក់នៅក្នុងកូនជ្រូកដោយមិនហ៊ានចាយវាយផ្ដេសផ្ដាសឡើយ ចាប់តាំងពីពេលដែលបានដឹងថា ស្រី្តជាភរិយាកំពុងពរពោះកូនក្នុងផ្ទៃ ។

ប្ដីប្រពន្ធវ័យក្មេងមួយគូ សន្សំប្រាក់ក្នុងកូនជ្រូកចាប់តាំងពីដឹងថាមានកូន !

បើយោងតាមគណនីហ្វេសប៊ុករបស់បុរសវ័យក្មេងម្នាក់ឈ្មោះ Tongtong Love បានធ្វើឱ្យមហាជនជាច្រើនមានការស្ញើចសរសើរនូវទង្វើដ៏ប្រពៃរបស់លោកចំពោះកូនស្រីដែលបម្រុងនឹងកើតចេញមក ដោយសារបុរសម្នាក់នេះ និងភរិយា បានខិតខំប្រឹងប្រែងសន្សំប្រាក់នៅក្នុងកូនជ្រូកទុកសម្រាប់ឱ្យកូនស្រីដំបូងចាប់តាំងពីលោក និងភរិយាបានដឹងថាមានកូន ។

ប្ដីប្រពន្ធវ័យក្មេងមួយគូ សន្សំប្រាក់ក្នុងកូនជ្រូកចាប់តាំងពីដឹងថាមានកូន !

ប្ដីប្រពន្ធគំរូខាងលើនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់់ខ្លួនថា «នេះជាប្រាក់សន្សំប្រចាំថ្ងៃដែលប៉ានិងម៉ាកមិនហ៊ានចាយវាយផេ្តសផ្តាសគឺចាប់តាំងពីថ្ងៃដែលដឹងថាមានកូន ហើយវាជាញើសឈាមសំរាប់កូនស្រីដំបូងរបស់ប៉ានិងម៉ាក» ដែលនេះគឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ឪពុកម្ដាយចំពោះកូន ៕

ប្ដីប្រពន្ធវ័យក្មេងមួយគូ សន្សំប្រាក់ក្នុងកូនជ្រូកចាប់តាំងពីដឹងថាមានកូន ! ប្ដីប្រពន្ធវ័យក្មេងមួយគូ សន្សំប្រាក់ក្នុងកូនជ្រូកចាប់តាំងពីដឹងថាមានកូន ! ប្ដីប្រពន្ធវ័យក្មេងមួយគូ សន្សំប្រាក់ក្នុងកូនជ្រូកចាប់តាំងពីដឹងថាមានកូន !

ប្រភព ៖ pmhotnews

  • ប្ដីប្រពន្ធវ័យក្មេងមួយគូ សន្សំប្រាក់ក្នុងកូនជ្រូកចាប់តាំងពីដឹងថាមានកូន !已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: