Dembele ​អាយុ​១៣​ឆ្នាំ​ ​លេង​ឈុត​ U20 របស់​ Celtic ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

ក្លឹប​ Celtic បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ ​ក្រោយ​ឲ្យ​​កីឡាករ​វ័យ​១៣​ឆ្នាំ​ឈ្មោះ Karamoko Dembele ​ចូល​លេង​ក្នុង​ឈុត​អាយុ​ក្រោម​២០​ឆ្នាំ (U-20) លើក​ដំបូង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

  Dembele ​អាយុ​១៣​ឆ្នាំ​ ​លេង​ឈុត​ U20 របស់​ Celtic ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​Karamoko Dembele

 

កីឡាករ​​ស្បែក​ខ្មៅ​ បាន​ប្ដូរ​ចូល​ជំនួស​រៀម​ច្បង​ Jack Aitchison នៅ​៩​នាទី​មុន​ចប់​ការ​ប្រកួត​ដែល​ Celtic U20 បាន​យក​ឈ្នះ Hearts ក្នុង​លទ្ធ​ផល​ ៣-១។

 

Karamoko Dembele កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ ​ដោយ​សារ​មាន​ទម្រង់​លេង​ល្អ ពិសេស​ជំនាញ​បណ្ដើរ​បាល់​របស់​គេ ធ្វើ​ឲ្យ​ក្លឹប​អនុញ្ញាត​ឲ្យ​ចូល​រួម​ជាមួយ​ឈុត​អាយុ​ក្រោម​២០​ឆ្នាំ​ បើ​ទោះ​ជា​មាន​វ័យ​ក្មេង ​និង​​កាយ​សម្បទា​តូច​ល្អិត​នៅ​ឡើយ​ក៏ដោយ៕

 

Dembele ​អាយុ​១៣​ឆ្នាំ​ ​លេង​ឈុត​ U20 របស់​ Celtic ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

 

Dembele ​អាយុ​១៣​ឆ្នាំ​ ​លេង​ឈុត​ U20 របស់​ Celtic ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal