​វាយ​កូន​បាល់​​​ ​ប្រាប់​​ផល​វិបាក​​លើ​ការ​​បណ្ដុះ​ថ្នាល​យុវជន​ត្រៀម​ស៊ីហ្គេម​​​២០២៣​​​

លោក ជា​ ពៅ គ្រូ​បង្ហាត់​កីឡា​វាយ​​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា​បង្ហាញ​​ផល​វិបាក​ក្នុង​ការ​បណ្ដុះ​ថ្នាល​យុវជន​ ​សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ។

 

​វាយ​កូន​បាល់​​​ ​ប្រាប់​​ផល​វិបាក​​លើ​ការ​​បណ្ដុះ​ថ្នាល​យុវជន​ត្រៀម​ស៊ីហ្គេម​​​២០២៣​​​
លោក ជា​ ពៅ​

 

​លោក ជា​ ពៅ​ បាន​ឲ្យ​ដឹង​ថា​ ថ្នាល​យុវជន​​លើ​ប្រភេទ​កីឡា​មួយ​នេះ​បាន​ចាប់​ផ្ដើម​ពង្រឹង​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ ប៉ុន្តែ​ចំណុច​ដែល​ពិបាក​​បំផុត​គឺ​ឪពុក​ម្ដាយ​របស់​កីឡាករ​ភាគ​ច្រើន​ នៅ​ពេល​កូន​រៀន​បាន​​ថ្នាក់​ខ្ពស់​​បន្តិច ប្រាប់​​ឲ្យ​កូន​​ឈប់​​លេង​កីឡា ហើយ​​​ផ្តោត​​សំខាន់​ទៅ​លើ​ការ​រៀន​សូត្រ​តែ​មួយ​មុខ។

 

​​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ​​ថ្នាល​យុវជន​ដែល​​ត្រូវ​បាន​បណ្ដុះ​ឡើង​​ ពិបាក​នឹង​រក​អ្នក​ថ្មី​ជំនួស​បានណាស់ ​ប្រសិន​បើ​ពួក​គេ​បោះបង់​ចោល។ បច្ចុប្បន្ន​​ថ្នាល​យុវជន​របស់​លោក​​មាន​​​១០​រូប​ដែល​​កំពុង​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រៀម​ខ្លួន​​ព្រឹត្តិការណ៍​​​ស៊ីហ្គេម​ឆ្នាំ​២០២៣។

 

​​លោក​បញ្ជាក់​ថា ​​យុវជន​​ទាំង​១០​រូប​ខាង​លើ​នេះ​​ហ្វឹកហាត់​រហូត​ដល់​ឆ្នាំ​២០២៣​តែ​ម្ដង​។ បើ​ទោះបី​ជា​​​​កន្លង​មក​កីឡា​មួយ​នេះ​មាន​ថ្នាល​យុវជន​​មិន​ទៀង​ទាត់​​​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​តែង​មាន​ការ​ផ្លាស់ប្ដូរ​​ដោយ​សារ​ហេតុ​ផល​ខាង​លើ​ក៏​ដោយ៕ ​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​