ខ្សែភាពយន្ត Miss Peregrine’s Home for Peculiar Children ដែលទស្សនិកជន ទន្ទឹងរង់ចាំបានមកដល់ហើយ និងចាប់បញ្ចាំងជាប្រភេទ 3D និង 4DX ប្រចាំចុងខែកញ្ញានេះ

រឿង Miss Peregrine's Home for Peculiar Children គឺជាខ្សែភាពយន្តដែលមានការគាំទ្រយ៉ាងខ្លាំង តាំងពីចេញ Trailer លើដំបូងម្ល៉េះបានធ្វើអោយទស្សនិកជន មានចិត្តអន្ទះសារយ៉ាងខ្លាំងចំពោះខ្សែភាពយន្ត ដែលមានការស្រមើស្រមៃមួយនេះ បានធ្វើអោយអារម្មណ៏ទស្សនិកជន មានការពេញចិត្តយ៉ាងខ្លាំង ទៅលើសមត្ថភាពរបស់ក្មេងៗទាំងនោះប្រៀបបាន នឹងពួកគេមានវេទមន្តខុសៗគ្នាផងដែរ ជាមួយនឹងការកំចាត់នូវក្រុមបិសាចដោយប្រើប្រាស់ សមត្ថភាពរបស់ពួកគេរួមគ្នា ដើម្បីជួយសង្គ្រោះជីវិតមនុស្សមិនតែប៉ុណ្ណោះ មានឈុតឆាកកំប្លែងពេលប្រយុទ្ធ គ្នារវាងក្រុមក្មេងៗនឹងបិសាចទាំងនោះ ធ្វើអោយទស្សនិកជនអស់សំណើច តាមនឹងរំភើបរហូតដល់បានទះដៃសាទរជាខ្លាំងនូវ ថ្ងៃទស្សនាមុនថ្ងៃចាក់បញ្ចាំង។

យើងបានសង្កេតឃើញថា មានការកោតសរសើរខ្លាំង ពីសំណាក់ទស្សនិកជនទៅលើសា្នដៃ របស់អ្នកដឹកនាំរឿងគឺ លោក Tim Burton ដែលលោកក៏ជាផលិតកររបស់ខ្សែភាពយន្ត Alice Through The Looking Glass ផងដែរ។ 

ពីអ្នកដឹកនាំបែបស្រមើស្រមៃ Tim Burton ហើយផ្អែកលើប្រលោមលោក លក់ដាច់បំផុត បាននាំមកបទពិសោធភាពយន្តខ្នាតធំ មិនងាយបំភ្លេចបាន។ នៅពេល Jake ដឹងពីតម្រុយទៅកាន់ ភាពអាថ៌កំបាំង ដែលអាចបង្វិលការពិត និងពេលវេលាបាន គេបានទៅដល់ផ្ទះរបស់អ្នកស្រី Peregrine សម្រាប់ក្មេងចម្លែក។ ដោយបានយល់ពីអ្នករស់នៅ និងសមត្ថភាពមិនធម្មតារបស់ពួកគេ Jake ដឹងថាសុវត្ថិភាពត្រឹម ជាការបន្លំភ្នែក ហើយគេបានដឹងពី ការចាំវាយឆ្មក់របស់សត្រូវ ដែលកំពុងលាក់ខ្លួន។ Jake ត្រូវរកអោយឃើញថាអ្នកណាពិត អ្នកណាអាចគួរទុកចិត្ត ហើយអ្នកណាជាអ្នកណា។

ចង់ដឹងថារឿង Miss Peregrine's Home for Peculiar Children មានអារម្មណ៍ប្លែកយ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា ចាក់បញ្ចាំងនៅលើផ្ទាំងសំពត់សខ្នាតធំ គ្រប់រោងភាពយន្តទាំងអស់ជាមួយ ខ្សែភាពយន្តដែលធ្វើអោយទស្សនិកជនមាន អារម្មណ៍ថារំភើបនោះ គឺរឿង Miss Peregrine's Home for Peculiar Children ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្ត តទៅហើយជាប្រភេទ 3D និង 4Dx។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload