យ៉ែម សំអូន ទប់ទឹកភ្នែកមិនចង់បាន​ ពេលទៅដល់ ចេតិយអ្នកមានគុណទាំងពីរ

ភ្នំពេញ៖ កន្លងមក ទស្សនិកជន ធ្លាប់តែឃើញ តារាសម្តែង និងតារាចម្រៀង យ៉ែម សំអូន បញ្ចេញស្នាមញញឹមនៅមុខកញ្ចក់ទូរទស្សន៍ ប៉ុន្តែអ្នកមិនធ្លាប់ដឹងទេថា តារាប្រុសរូបនេះ ធ្លាប់មានជីវិតកំសត់ និងឯកាយ៉ាងណា ពេលរូបលោករស់នៅជាក្មេងកំព្រា គ្មានឳពុកម្តាយអស់រយៈពេលជាច្រើនឆ្នាំ។

មិនត្រឹមតែលោក យ៉ែម សំអូន បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងទប់ទឹកភ្នែកស្ទើរមិនបាន ពេលនៅមុខចេតិយឳពុកម្តាយ ដែលជាអ្នកមានគុណរបស់លោក ទៀតផង។

លោក យ៉ែម សំអូន បានសរសេររៀបរាប់ពីភាពលំបាក និងវេទនា នៅពេលរូបលោក គ្មានក្រុមគ្រួសារដូចអ្នកដទៃ។ តារាប្រុសរូបនេះ បានសរសេរថា "ថ្ងៃនេះនៅក្នុងអារម្មណ៍របស់ខ្ញុំ ពិតជាឯកា និងបរិយាយនូវភាពក្ដុកក្ដួលហួសនឹងថ្លែង ពេលមកដល់កន្លែង ចេតិយតម្កល់ធាតុ របស់លោកឪពុក អ្នកម្ដាយខ្ញុំ។ ពេលនេះខ្ញុំពិតជាយល់កាន់តែច្បាស់ នូវការបាត់បង់ និងការរស់នៅក្នុងនាមជាកូនកំព្រា។ មានរឿងរ៉ាវជាច្រើន ដែលកូនចង់ពិភាក្សា ចង់ស្ដាប់ការប្រៀនប្រដៅ និងចង់អោបលោកអ្នកមានគុណ និងចង់ប្រាប់ពីភាពជោគជ័យ ព្រោះកាលមុនគ្រួសារយើងក្រពេក កូនចង់ឲ្យលោកបានហូបរបស់ឆ្ងាញ់ៗ ប៉ុន្តែកូនគ្មានឱកាសទៀតនោះទេ អារម្មណ៍របស់កូនពេលនេះចង់ប្រាប់ថា កូននឹកលោកទាំងពីរខ្លាំងណាស់។ ដូច្នេះមិត្តភក្តិ អ្នកនៅមានឱកាស តបស្នងលោកទាំងពីរ កុំមានការខ្មាសអៀន គួរតែធ្វើឲ្យហើយ កុំស្ដាយក្រោយដូចខ្ញុំ"

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀង សម្តែងនិងជាតារាបង្ហាញម៉ូតូ លោក យ៉ែម សំអូន បានបង្ហាញពីអារម្មណ៍សោកសៅ តាមរយៈ បទចម្រៀងមួយបទ ដែលមានចំណងជើងថា «ហេតុអ្វីបែកគ្នា ហើយក៏បងនៅតែនឹកអូន» ដែលបទចម្រៀងនេះ ត្រូវបានមហាជនចាត់ទុកថា ឆ្លុះបញ្ចាំងពីទឹកចិត្តរបស់លោក ដែលកំពុងតែនឹកអតីតភរិយា ។

បទចម្រៀងមួយបទនេះត្រូវបាន លោក យ៉ែម សំអូន ច្រៀងរៀបរាប់ពីទំហំចិត្តរបស់ខ្លួននេះ ត្រូវបានលោកយកមកបង្ហោះ នៅលើ Facebook របស់ខ្លួន ដោយភ្ជាប់មកជាមួយសារថា «ចំណងដៃថ្មីស្វាគមន៏ខែថ្មី 01.09.2016 សំរាប់ Fan ទាំងអស់គ្នា។ ខ្ញុំមានបទចំរៀងថ្មីដែលជាស្នាដៃនិពន្ធ ទំនុកច្រៀងថ្មី ដោយខ្ញុំបាទផ្ទាល់ នឹងនិពន្ធបទភ្លេងថ្មីដែលជាបទ Original Song សង្ឃឺមថា Fan នឹងបងប្អូនទាំងអស់គ្នា ជួយគាំទ្រនូវស្នាដៃ របស់កូនខ្មែរផង ដែលនឹងចេញក្នុងពេលឆាប់ៗនេះ ជាលើកទីមួយហើយដែរ ខ្ញុំសុំអោយបងប្អូនជួយ like នឹង share អោយបានច្រើន ដើម្បីសិល្បៈចម្រៀងខ្មែរយើង»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload