ក្រសួងទេសចរណ៍ ប្រកាសពីម្ចាស់ជ័យលាភី៣នាក់ ដែលឈ្នះក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងទេសចរណ៍បានប្រកាសអំពីម្ចាស់ជ័យលាភី ៣នាក់ ក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រសាទអង្គរវត្ត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

យុវជន យុវតី ទាំង៣នាក់ ដែលជាម្ចាស់ជ័យលាភីនោះ រួមមាន លេខ១: រូបភាពរបស់ លោក ហ៊ូ សុខរ័ត្ននា (ទទួលបាន Like ចំនួន 14 380), លេខ២: រូបភាពរបស់ កញ្ញា ផា ច័ន្ទវិច្ឆិកា (ទទួលបាន Like ចំនួន 14 148) និងលេខ៣: រូបភាពរបស់ កញ្ញា លុច ពេជ្រលីតា (ទទួលបាន Like ចំនួន 9715)។

ពិធីបានប្រគល់វិញ្ញាបនបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត ដល់យុវជនទាំង៣នេះ ត្រូវបានធ្វើឡើងនៅឱកាសពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយក្នុងនោះ លេខ ០១ ប្រាក់រង្វាន់លើកទឹកចិត្ត ២០០ ដុល្លារអាមេរិក លេខ ០២ ទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ១៥០ ដុល្លារអាមេរិក ជ័យលាភី លេខ០៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០ ដុល្លារអាមេរិក ។

សូមបញ្ជាក់ថា ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហស្ចារ្យនៃបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) ដែលបានលកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនៅខេត្តសៀមរាប ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីប្រកួតប្រជែងថតរូបស៊ែលហ្វីអច្ឆរិយ:អង្គរ (Selfie Photo Contest) ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ញើរូប Selfie របស់ខ្លួនមកចូលរួមប្រកួតប្រជែង។

បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) នៅកម្ពុជាឆ្នាំនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១,៥ម៉ឺននាក់ ទៅទស្សនា និងឈរថតរូប នៅមុខប្រាសាទអង្គរវត្ត៕

ក្រសួងទេសចរណ៍ ប្រកាសពីម្ចាស់ជ័យលាភី៣នាក់ ដែលឈ្នះក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍

ក្រសួងទេសចរណ៍ ប្រកាសពីម្ចាស់ជ័យលាភី៣នាក់ ដែលឈ្នះក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍

ក្រសួងទេសចរណ៍ ប្រកាសពីម្ចាស់ជ័យលាភី៣នាក់ ដែលឈ្នះក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍

ក្រសួងទេសចរណ៍ ប្រកាសពីម្ចាស់ជ័យលាភី៣នាក់ ដែលឈ្នះក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍

ក្រសួងទេសចរណ៍ ប្រកាសពីម្ចាស់ជ័យលាភី៣នាក់ ដែលឈ្នះក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍

ក្រសួងទេសចរណ៍ ប្រកាសពីម្ចាស់ជ័យលាភី៣នាក់ ដែលឈ្នះក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី