ក្រូច​ភ្នំ​វល្លិរ៍ ​រសជាតិ​ប្លែក​មាត់មិន​ចាញ់​ក្រូច​​ពោធិ៍សាត់

ធ្លាប់​សាក​រសជាតិ​ក្រូច​ពោធិ៍សាត់ ប៉ុន្តែ​បើ​បាន​មក​សាក​រសជាតិ​ក្រូច​នៅ​ភ្នំ​វល្លិរ៍​អាច​ប្លែក​មាត់​ដោយសារ​រសជាតិ​ឆ្ងាញ់។

 

វាល​​ចម្ការ​ផល​ដំណាំ​​ហូប​ផ្លែ​របស់​អ្នក​ស្រុក​​ជាច្រើន​កន្លែង​ បាន​ដាំ​​ដុះ​តាម​ធម្មជាតិ​​ក្នុង​តំបន់​ភ្នំ​​វល្លិ៍​ ធ្លាប់​ជា​អតីត​ទី​តាំង​ឈរ​ជើង​រឹងមាំ​​របស់​កង​កម្លាំង​ខ្មែរ​ក្រហម ក្នុង​នោះ​​​ក៏​មាន​​ដំណាំ​ក្រូច​ជា​ដំណាំ​សក្តានុពល​​​មួយ​ផង​ដែរ​។

 

 

អ្នក​មើល​ការ​ខុស​ត្រូវ​ចំការ​មួយ​រូប​​​នៅ​តំបន់​​ភ្នំ​វល្លិ៍ ​លោក ខៀវ យី ប្រាប់​ថា ក្រូច​ដែល​យក​មក​ដាំដុះ​នេះ​យក​ពូជ​មក​ពី​ខេត្ត​បាត់ដំបង ដែល​ការ​ដាំ​ដុះ​ជា​លក្ខណៈ​ធម្មជាតិ​ ប្រើ​ជី​អាចម៍​គោ អាចម៍​ប្រជៀវ។

 

លោក​ថា ​ដំណាំ​​ក្រូច​​ដែល​ដាំ​ក្នុង​ចំការ​របស់​លោក​មិនច្រើន​ទេ​ប្រហែល ២០០ ដើម ដោយ​ដាំ​បន្ទាប់​បន្សំ​ជាមួយ​ដំណាំ​ផ្សេង​ទៀត​មាន​​ដូចជា​ម្រេច ស្វាយ ធុរេន។ ទីផ្សារ​លក់​តែ​ក្នុង​ខេត្ត​កំពត​ប៉ុណ្ណោះ ដោយ​មាន​ឈ្មួញ​មក​ទិញ​​ដល់​ចម្ការ៕

 

ដោយ៖ ឌី ប៊ុណ្ណារ៉ា