រមណីយដ្ឋាន​ភ្នំ​ខ្យង ភ្ញៀវ​ទេសចរ​ទៅ​ហួស​មក​ហួស

រមណីយដ្ឋាន​ប្រាសាទ​ភ្នំ​ខ្យង​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កន្ថោ​ខាង​ជើង ឃុំ​ដំណាក់​កន្ទួត​ខាង​ជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ទោះ​បី​រមណីយដ្ឋាន​នេះ​មាន​បង្កប់​ភាព​អស្ចារ្យ​នៃ​សំណង់​ប្រាសាទ​​បុរាណ​​ក្នុង​រូង​ភ្នំ​ ​រួម​ទាំង​ល្អាង​​ភ្នំ និង​រឿង​អាថ៌កំបាំ​ជា​​ច្រើន​ទៀត ប៉ុន្តែ​ភ្ញៀវ​​ទេសចរ​​​ភាគ​ច្រើន​​​​តែង​ធ្វើ​ដំណើរ​ទៅ​ហួស​មក​ហួស ដោយសារ​ទី​កម្សាន្ត​នោះ​ការ​ផ្សព្វផ្សាយ​មិន​ទាន់​ទូលំទូលាយ និង​ណាមួយ​ការ​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ​នានា​នៅ​មិន​ទាន់​ល្អ​ប្រសើរ។

 

ដើម្បី​​ធ្វើ​ដំណើរ​ទៅ​រមណីយដ្ឋាន​ភ្នំ​ខ្យង​ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣១ ពី​ថ្នល់​បំបែក​គូស​​ ប្រហែល ១០០ គីឡូម៉ែត្រ​នឹង​ដល់​ខ្លោង​ទ្វារ​វត្ត​​មួយ​ឈ្មោះ​ថា​ វត្ត​​ភ្នំ​ក្រពើ​ រួច​បន្ត​​ដំណើរ​ចូលប្រហែល ៥០០ ម៉ែត្រ​។ ​ភ្ញៀវ​ក៏​អាច​ធ្វើ​ដំណើរ​​ពី​ថ្នល់​បត់ ​ដែល​បំបែក​​ពី​កំពង់ត្រាច​និង​ច្រក​ទ្វារ​អន្តរជាតិ​ទាន់ហន់​ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ​ នឹង​​មក​ដល់​​ទី​កម្សាន្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ។

 

 

 

សូមចុចអាន៖ ក្រូច​ភ្នំ​វល្លិរ៍ ​រសជាតិ​ប្លែក​មាត់មិន​ចាញ់​ក្រូច​​ពោធិ៍សាត់

សូមចុចអាន៖ “ផ្លូវ​ទៅ​ស្រុក” ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្បី ដួង​ ម៉ាណា

សូមចុចអាន៖ បរទេស​មួយ​ក្រុម ប្រាប់​បទពិសោធន៍​មក​ទស្សនា​ភ្នំ​ឈ្ងោក

 

ដោយ៖ ឌី ប៊ុណ្ណារ៉ា