មិន​គួរ​ឲ្យ​ជឿ​ Barcelona បែរ​ជា​បរាជ័យ​ឡើង​ស្ពឹក​មុខ​ក្រោម​ថ្វី​ជើង Athetic Bilbao

រឿង​ដ៏​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង​កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​ Spanish Super Cup ជើង​ទី១​ដែល​ក្លឹប​ជើង​ខ្លាំង​ Barcelona បែរ​ជា​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​លទ្ធផល​០​ទល់​នឹង​៤​ក្រោម​ថ្វី​ជើង​ Athletic Bilbao ។

ដោយ​ក្នុង​ការ​ប្រកួត​វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ដែល​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ Barcelona ដូចជា​ Messi និង​ Suarez ជា​ដើម​បែរ​ជា​មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​សោះ​ ខណៈ​៤​គ្រាប់​របស់​ Athetic Bilbao ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ San Jose Mikel នៅ​នាទី​១៤ , និង​៣​គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ទី​កីឡាករ​ Aduriz Artiz តែ​ម្នាក់​ឯង​គត់​គឺ​នៅ​នាទី​ទី​ (៥៣, ៦២ , ៦៨ ) ។

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​ជើង​ទីពីរ​រវាង​ក្រុម​ទាំង​និង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៧​ខែ​សីហា​នេះ ។ រង់​ចាំ​មើល​ទាំង​អស់​គ្នា​  Barcelona អាច​ស្ដារ​មុខ​មាត់​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ​  ៕

ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ Highligh នៃ​ការ​ប្រកួត​នេះ​ទាំង​អស់​គ្នា​ ៖

អត្ថបទ ៖ វិចទ័រ

  • មិន​គួរ​ឲ្យ​ជឿ​ Barcelona បែរ​ជា​បរាជ័យ​ឡើង​ស្ពឹក​មុខ​ក្រោម​ថ្វី​ជើង Athetic Bilbao已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:បច្ចេកវិទ្យា
Tags: