ពិតជាអស្ចារ្យ! គ្រាន់តែអង្គុយចុច SMART PHONE​​ ​ ក៏អាចសំអាតផ្ទះបានដែរ.

តើ​អ្នក​ទាំង​អស់​គ្នា​​មាន​ការ​ព្រួយ​បារម្មណ៏​អំពី​ការ​សំអាត​ផ្ទះ​នៅពេលដែលមានភ្ញៀវមកលេង​បន្ទាន់​ដែរ​រឺ​ទេ?

បញ្ហា​នេះនឹង​ត្រូវ​បាន​ដោះ​ស្រាយ​ជា​មួយ​នឹង​កម្ម​វិធី​ទូរស័ព្ទដ៏​ទំ​នើប​មួយដែលអាចបញ្ជាឧបករណ៏​សំអាត​ថ្មីគឺ​ Neato BotVac តាមរយះ​ប្រព័ន្ធ​អ៊ីន​ធើ​ណេត​ដោយ​ប្រើ​ទូរស័ព្ទដៃ​របស់​លោកអ្នកបាន បើទោះបីជាលោកអ្នកកំពុងតែ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​លោក​អ្នក​ក៏ដោយ​។

Neato BotVac នេះ ត្រូវបានតភ្ជាប់ជាមួយ​នឹង​ Google Driver Map ដើម្បីចាប់យក​ទី​តាំង​​ផ្ទះរបស់​អ្នក​និងប្រើប្រាស់ការស្កេនជាមួយនឹងឡាស៊ែរ(lasers) ដែលអាចធ្វើឲ្យអ្នកងាយស្រួលបញ្ជានិង​មើល​ទី​តាំង​តាម​រយះ​ទូរស័ព្ទ​ដៃរបស់​អ្នក។

នៅពេលដែលបន្ទប់មួយត្រូវបានសម្អាត វានឹងត្រលប់ទៅសំអាតនៅកន្លែងផ្សេងទៀត។ វាក៏អាចចូលទៅសំអាតក្រោមគ្រែរបស់អ្នកជាមួយនឹងរូបរាងដ៏តូចរបស់វាផងដែរ។

ប្រែសម្រួលដោយ៖​ OUENG MENGSAE
ប្រភពពត៍មាន៖

  • ពិតជាអស្ចារ្យ! គ្រាន់តែអង្គុយចុច SMART PHONE​​ ​ ក៏អាចសំអាតផ្ទះបានដែរ.已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:វីដេអូ
Tags: