ខ្សែ​ប្រយុទ្ធ​កូរ៉េ​រូប​នេះ​មិន​ធ្វើ​អ្នក​គាំទ្រ​ខក​ចិត្ត​ជាមួយ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​សម្រាប់​រដូវកាល​ថ្មី​

កាលពីយប់មិញក្នុងនាមជាក្រុមភ្ញៀបក្លឹប Tottenham Hortspur បានយកឈ្នះជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ៤ទល់នឹង០ទៅលើក្រុមម្ចាស់ផ្ទះ Stoke City ។

យ៉ាងណាអ្វីគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតនោះក្លឹប Tottenham Hortspur បានដាក់ខ្សែប្រយុទ្ធកូរ៉េខាងត្បូងរបស់ខ្លួនគឺកីឡាករ Heung Min-Son ឲ្យចូលលេងជាជម្រើសទី១ ខណៈ៣សប្ដាហ៍កន្លងទៅនៅ Premier League ខ្សែប្រយុទ្ធរូបនោះពុំបានចូលលេងនោះទេ ។

ខ្សែ​ប្រយុទ្ធ​កូរ៉េ​រូប​នេះ​មិន​ធ្វើ​អ្នក​គាំទ្រ​ខក​ចិត្ត​ជាមួយ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​សម្រាប់​រដូវកាល​ថ្មី​

ប៉ុន្តែយ៉ាងណាដោយសារទទួលបានឱកាសជាលើកដំបូងសម្រាប់រដូវកាលថ្មីខ្សែប្រយុទ្ធរូបនោះពិតជាមិនធ្វើអ្នកគាំទ្រខកចិត្តនោះទេដោយគេអាចរកបាន២គ្រាប់ក្នុងការប្រកួតតទល់នឹង Stoke City នេះដោយគេស៊ុតបញ្ចូលទីនៅនាទីទី៤៦នឹង៥៦ ហើយមិនតែប៉ុណ្ណោះគេថែមទាំង Assist ទៅឲ្យ Harry Kane ស៊ុតបញ្ចូលទីនៅនាទី៧០ក្នុងការប្រកួតនេះទៀតផង។

  • ខ្សែ​ប្រយុទ្ធ​កូរ៉េ​រូប​នេះ​មិន​ធ្វើ​អ្នក​គាំទ្រ​ខក​ចិត្ត​ជាមួយ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​សម្រាប់​រដូវកាល​ថ្មី​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: