Samsung អាច​នឹង​លេង​យ៉ាង​ចាស់​ដៃ​សម្រាប់​ Galaxy Note 6

ក្នុងកម្មវិធីសន្និសិទ្ធដែលរៀបចំឡើងដោយSamsung ផ្ទាល់នៅប្រទេសចិន Samsung បានបង្ហាញនូវRAM ប្រភេទថ្មីដែលមានទំហំ6 GB។RAM ថ្មីនេះត្រូវបានគេសង្ស័យថាអាចនឹងត្រូវបំពាក់លើGalaxy Note 6 ដែលត្រៀមចេញនាខែសីហាខាងមុខ បើទោះជាSamsung មិនបានបញ្ជាក់ថានឹងបំពាក់់នៅលើស៊េរីស្មាតហ្វូនរបស់ខ្លួនមួយណាយ៉ាងណាក្ដី។

បើពិតដូចជាការរំពឹងទុកមែន Samsung Galaxy Note 6នឹងក្លាយជាឧបករណ៍មិនធម្មតាឡើយ ហើយវានឹងធ្វើអោយApple ស្ងាត់ដូចគេចុកមិនខាន បើសិនជាiPhone 7 មិនកែប្រែអ្វីច្រើនជាងiPhone 6s នោះ។ពេលនេះគ្រប់គ្នាពិតជានៅចាំមើលថាតើក្រុមហ៊ុនយក្សទាំងពីរមួយណាបញ្ចេញអាវុធមកសាហាវជាងដើម្បីប្រជែងសង្គ្រាមបច្ចេកវិទ្យានេះ។ បើតាមការសង្កេតរបស់ខេមបូមេកនៅពេលនេះ Samsung ហាក់មានផ្លូវលោតខ្លាំងជាងAppleដោយសារតែ

SamsungផលិតSmart Phoneមានលក្ខណៈសម្បត្តិនិងគំនិតច្នៃប្រឌិតខ្ពស់ជាង ខណៈiPhone ហាក់គ្មានអ្វីកែប្រែខ្លាំងជាងមុនសោះ៕

Source:

  • Samsung អាច​នឹង​លេង​យ៉ាង​ចាស់​ដៃ​សម្រាប់​ Galaxy Note 6已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ចំនេះដឹង
Tags: