ព្រឹកស្អែក លោក កឹ​ម សុខា នឹង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០១៦ ។

យ៉ាងណា​ក៍ដោយ​សេចក្តី​ប្រកាស​ដដែល​មិន​បាន​បញ្ជាក់​ថា​តើ​លោក កឹ​ម សុខា នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មណ្ឌល​ណា​នោះ​ទេ​៕