អ្នកទេសចរណ៍ជិត ១៤ម៉ឺននាក់ទៅកំសាន្ដ​ នៅតំបន់ទេសចរណ៍ សៀមរាប នាបុណ្យ ភ្ជុំបិណ្ឌ

អ្នកទេសចរណ៍ជិត ១៤ម៉ឺននាក់ទៅកំសាន្ដ​ នៅតំបន់ទេសចរណ៍ សៀមរាប នាបុណ្យ ភ្ជុំបិណ្ឌ

ខេត្ដសៀមរាប៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទៅ កំសាន្ដនៅតំបន់ទេសចរណ៍ខេត្ដសៀមរាបនារដូវ បុណ្យភ្ជុំបិណ្ឌនេះ មានចំនួនជិត១៤ម៉ឺននាក់ គឺកើនឡើងប្រមាណជាង១១% បើប្រៀបធៀបនៅឆ្នាំ ២០១៥ កន្លងទៅ ប៉ុន្ដែភ្ញៀវទេសចរណ៍ថា តម្លៃ សេវាម្ហូបអាហារ មានតម្លៃខ្ពស់ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប ថ្លែងនៅថ្ងៃទី០៣ខែតុលាឆ្នាំ២០១៦នេះថាពិធី បុណ្យភ្ជុំបិណ្ឌឆ្នាំ ២០១៦នេះ នៅតំបន់ទេសចរណ៍ ខេត្ដសៀមរាប មានភ្ញៀវទេចរណ៍ជាតិ និងអន្ដរជាតិទៅ ទស្សនានៅតំបន់នោះជាង១៣ ម៉ឺន នាក់ ដែលក្នុងនោះអ្នកទេសចរណ៍ជាតិមានចំនួន១២ម៉ឺននាក់ខណៈភ្ញៀវ ទេសចរណ៍អន្ដរជាតិមានចំនួនជាង១ម៉ឺននាក់ (១៧, ០៩១)។

លោកថាបើធៀបនឹងឆ្នាំ២០១៥កន្លងមក ទាំងភ្ញៀវជាតិ និងអន្ដរជាតិ កើនឡើងជាង១១%។លោកបន្ដថាការ កើនឡើងនៃ ភ្ញៀវទេសចរណ៍នេះ ដោយសារទីតាំងកំសាន្ដនិមួយៗ រៀបចំបានល្អនិងមានស្ថេរភាពនយោ បាយ គួបផ្សំនិងអាកាស ធាតុអាកាសអំណោយផលល្អផងដែរ។

លោកបន្ដថា៖នៅប្រាសាទបាកានក៍មានភ្ញៀវទៅច្រើននៅតាមកសិណ្សអង្គរក៍ច្រើននៅពេលរសៀលហើយភ្ញៀវពេលថ្ងៃគាត់រត់ទៅរករមណីដ្ឋានណាដែលមានទឹកលេងសម្រាប់ក្រុមគ្រួសារគាត់ដូចជានៅបារាយណ៍ត្រាវកុដ្ឋជាពិសេសនៅទំនប់ម្កាក់ជាទំនប់បង្ហាទឹកសម្រាប់ធ្វើស្រែប្រាំងយើងឃើញបងប្អូនយើងទៅច្រើនណាស់ ហើយកន្លែងហ្នឹងគួរឲ្យចាប់អាម្មណ៍។

លោក ង៉ូវ សេងកាក់ ឲ្យដឹងទៀតថាដោយឡែកសេវាម្ហូបអាហារ និងទំនិញនៅតាមរមយណីយដ្ឋាននិមួយៗ មិនមានការឡើ ងថ្លៃនោះទេ ប៉ុន្ដែលោកថាកន្លែងស្នាក់នៅមួយចំនួននៅតាមសណ្ឋាគារនិងផ្ទះសំណាក់ឡើង ថ្លៃបន្ដិតបន្ទួចដោយសារពួក គាត់ស្នាក់នៅក្នុងបន្ទប់លើសចំនួនកំណត់។លោកបន្ដថានៅបារាយណ៍ទឹកថ្លា កន្លងមកម៉ាខ្ចុះអីហ្នឹងតែ៥០០០ រអីទេតែយើង កំណត់ហើយបុណ្យឲ្យយកត្រឹមតែ១០០០០ម៉ឺនរៀលហួស ពី១ម៉ឺននោះគាត់ទទួលការពិន័យពីអ្នកគ្រប់ គ្រងយើងហាមចឹង ម៉ងអត់ឲ្យមានការឡើងថ្លៃអីទេ។ប៉ុន្ដែយើង នៅជួបបញ្ហាបរិស្ថានអីខ្លះដូចជានៅភ្នំគូលេនមួយថ្ងៃជាងមួយម៉ឺននាក់វាពិបាកដែរ ក្នុងការគ្រប់គ្រងចឹងយើង ត្រូវការផ្សព្វផ្សាយបន្ថែមទៀត។

ប៉ុន្ដែទោះជាយ៉ាងណា ពលរដ្ឋនៅខេត្ដសៀមរាបដែលដើរកំសាន្ដនានៅថ្ងៃបុណ្យភ្ជុំបិណ្ឌឲ្យដឹងស្រដៀងគ្នា ដោយស។មិន បញ្ចេញឈ្មោះថា ម្ហូបអាហារ និងកន្លែងអង្គុយលេងនៅតំបន់ទេសចរណ៍មួយចំនួនក្នុង ខេត្ដនេះ នៅតែមានតម្លៃខ្ពស់ជាងថ្ងៃ ធម្មតា ដែលថា តម្លៃមាន់ដុតមួយតម្លៃចាប់ពី៥ម៉ឺនរៀល ឡើងទៅ។

អ្នកទេសចរណ៍ដដែលបន្ដថា ការតម្លើងថ្លៃនេះ វាជាទម្លាប់ របស់អ្នកលក់ដូរនៅថ្ងៃបុណ្យជាតិធំៗ។ពួកគាត់ បន្ថែមថា រមណីយដ្ឋានទាំងនោះដូចជានៅតំបន់រមណីយដ្ឋានត្រាវកុដ្ឋស្រុក ប្រាសាទបាគង និងតំបន់ទេស ចរណ៍ភ្នំក្រោមផងដែរ។ពួកគេបន្ថែមថា៖មានទូទៅតម្លៃ៥ម៉ឺន ប៉ុន្ដែយកក្យុសថែម។

តម្លៃហ្នឹង រាងខ្ពស់ដែរសម្រាប់ជីវភាពដូចយើងប៉ុន្ដែអាងថាយូៗភ្ជុំម្ដងយើងស្ងៀមទៅប៉ុន្ដែបើឲ្យរាល់ថ្ងៃរៀង ថ្លៃដែរ។មាន់ដុតមួយថ្លៃ៥ ម៉ឺនរៀលហើយបុកក្ដាមសណ្ដែកគួរមួយម៉ឺនប្រាំសរុបអស់៨៩០០០រ) ៕

អ្នកទេសចរណ៍ជិត ១៤ម៉ឺននាក់ទៅកំសាន្ដ​ នៅតំបន់ទេសចរណ៍ សៀមរាប នាបុណ្យ ភ្ជុំបិណ្ឌ

ប្រភព ៖ nokorwatnews

  • អ្នកទេសចរណ៍ជិត ១៤ម៉ឺននាក់ទៅកំសាន្ដ​ នៅតំបន់ទេសចរណ៍ សៀមរាប នាបុណ្យ ភ្ជុំបិណ្ឌ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: