ក្រុមយោធាថៃបង្កើតគណបក្សថ្មីមួយចូលរួមបោះឆ្នោតដើម្បីធានាដល់តំណែងនាយករដ្ឋមន្ត្រីប្រយុទ្ធ ចាន់ អូចា

ក្រុមយោធាថៃបង្កើតគណបក្សថ្មីមួយចូលរួមបោះឆ្នោតដើម្បីធានាដល់តំណែងនាយករដ្ឋមន្ត្រីប្រយុទ្ធ ចាន់ អូចា

ក្រុមយោធាថៃដែលកំពុងដឹកនាំប្រទេសថៃសព្វថ្ងៃបានបញ្ជាក់ថា ក្រុមអ្នកគាំទ្ររដ្ឋាភិបាលយោធានឹងបង្កើតគណបក្សមួយដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសកលដែលគ្រោងធ្វើឡើងនៅឆ្នាំខាងមុខនេះ ក៏ដូចជាធានាដល់តំណែងនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់ អូចា ។កាលពីសីហា ឆ្នាំ២០១៦ សភាថៃបានគាំទ្រជាឯកច្ឆន្ទនូវរដ្ឋធម្មនុញ្ញតាក់តែងឡើងដោយរដ្ឋាភិបាលយោធាថៃ ដើម្បីត្រួសត្រាយផ្លូវមួយឆ្ពោះទៅរកការបោះឆ្នោតជាសកល ប៉ុន្តែទោះបីយ៉ាងណា អ្វីដែលតម្រូវការសម្រាប់រដ្ឋាភិបាលអនាគតគឺការកំណត់លើអាណត្តិរបស់ក្រុមយោធា ។

លោក Paiboon Nititawan អតីតសមាជិកព្រឹទ្ធសភា ដែលរដ្ឋាភិបាលយោធាតែងតាំងជាប្រធានគណៈកម្មការព្រាងរដ្ឋធម្មនុញ្ញ និងក្រុមប្រឹក្សាកំណែទម្រង់នោះបានថ្លែងថា អាចនឹងបង្កើតគណបក្សមួយដើម្បីជ្រើសរើសបេក្ខភាពប្រយុទ្ធ ចាន់អូចា ឲ្យក្លាយជានាយករដ្ឋមន្ត្រីក្នុងពេលអនាគតទៀត ។

លោកបញ្ជាក់ថា យើងមានមេទ័ព និងយោធាចូលនិវត្តន៍ជាច្រើនមានបំណងចង់ចូលរួមបម្រើក្នុងគណបក្សរបស់យើង ។ យើងត្រូវការមនុស្សមានសមត្ថភាពដើម្បីធានាដល់ការកែទម្រង់ ដែលរដ្ឋាភិបាលយោធាបានសម្រេចឡើង ហើយមានការអនុវត្ត។ សម្រាប់ខ្ញុំ មនុស្សដែលមានសមត្ថភាពនោះ គឺមានតែលោកប្រាយុទ្ធទេ ។

របត់នយោបាយនៅក្នុងប្រទេសថៃ ចាប់តាំងពីឆ្នាំ១៩៣២រហូតមក គឺបន្ទាប់ពីបញ្ចប់របបរាជានិយម កម្លាំងយោធារបស់ប្រទេសនេះបានចូលប្រឡូកក្នុងឆាក់នយោបាយយ៉ាងណែន គឺបានធ្វើរដ្ឋប្រហារ១៩លើករួចមកហើយ ទម្លាក់រដ្ឋាភិបាលស៊ីវិល ។

ក្រុមអ្នកនយោបាយ និងគណបក្សនយោបាយសំខាន់ៗក្នុងប្រទេសថៃអះអាងថា រដ្ឋាភិបាលយោធាថៃ បាននិងកំពុងបញ្ចុះបញ្ចូលឲ្យមានការចូលរួមជាមួយគណបក្ស Paiboon ។ តាមពិតទៅ រដ្ឋាភិបាលយោធាបាននិយាយថា ខ្លួនមិនគាំទ្រដល់ការបង្កើតគណបក្សនយោបាយ ឬក៏មានបំណងដឹកនាំប្រទេសឲ្យលើសពីឆ្នាំ២០១៧នោះឡើយ ៕

ប្រភព ៖ nokorwatnews

  • ក្រុមយោធាថៃបង្កើតគណបក្សថ្មីមួយចូលរួមបោះឆ្នោតដើម្បីធានាដល់តំណែងនាយករដ្ឋមន្ត្រីប្រយុទ្ធ ចាន់ អូចា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: