សកម្មភាពអមិត្តរបស់ក្រុងវ៉ាស៊ីនតោន ធ្វើឲ្យរុស្ស៊ីផ្អាកកិច្ចព្រមព្រៀងចម្រាញសារធាតុ plutonium

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ បូទីន បានចុះហត្ថលេខាលើក្រឹត្យមួយផ្អាកកិច្ចព្រមព្រៀងជាមួយអាមេរិកទៅលើបញ្ហាញចម្រាញសារធាតុ ផ្លូតូនៀម (plutonium) សម្រាប់ផលិតអាវុធនុយក្លែរ ដោយសារតែទីក្រុងម៉ូស្គូមើលឃើញពីសកម្មភាពអមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ។ប្រភពប៊ីប៊ីស៊ីបានផ្សាយថ្ងៃទី៤ ខែតុលាថា នៅក្នុងក្រឹត្យ លោកពូទីន បានចោទអាមេរិកថា បាននិងកំពុងបង្កើនការគំរាមកំហែងដល់ស្ថិរភាពជាយុទ្ធសាស្ត្រ និងធ្វើសកម្មភាពអមិត្តមកលើរុស្ស៊ី ។

សកម្មភាពអមិត្តរបស់ក្រុងវ៉ាស៊ីនតោន ធ្វើឲ្យរុស្ស៊ីផ្អាកកិច្ចព្រមព្រៀងចម្រាញសារធាតុ plutonium

ជាមួយគ្នានេះ ក្រុងម៉ូសូក៏បានដាក់លក្ខខណ្ឌមុនផងដែរថា បើមានការបន្តអនុវត្តកិច្ចព្រមព្រៀងខាងលើជាមួយអាមេរិកទៀតនោះ ទាល់តែកាត់បន្ថយរចនាសម្ព័ន្ធ និងកងទ័ពនៅក្នុងប្រទេសដែលចូលរួមជាសមាជិកអង់ការណាតូក្រោថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០០ ក៏ដូចលុបចោលទណ្ឌកម្មទាំងឡាយដែលអាមេរិកបានធ្វើឡើងប្រឆាំងមកលើរុស្ស៊ី និងសងជំងឺចិត្តចំពោះការខូចខាតផងដែរ ។កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក-រុស្ស៊ីឆ្នាំ២០១០បញ្ជាក់ថា ភាគីទាំងពីរព្រមព្រៀងចម្រាញ់សារធាតុផ្លូតូនៀម មិនលើសពី៣៤តោនឡើយ ដើម្បីជាការកាត់បន្ថយថាមពលបរមាណូ ។

សកម្មភាពអមិត្តរបស់ក្រុងវ៉ាស៊ីនតោន ធ្វើឲ្យរុស្ស៊ីផ្អាកកិច្ចព្រមព្រៀងចម្រាញសារធាតុ plutonium

អាមេរិក និងសហគមន៍អឺរ៉ុបបានដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៊ី ក្រោយការដាក់បញ្ចូលតំបន់គ្រីមៀរ  ភាគខាងត្បូងអ៊ុយក្រែនជាដែនអធិបតេយ្យរបស់មូស្គូក្នុងឆ្នាំ២០១៤ ។

ទំនាក់ទំនងរុស្ស៊ី-អាមេរិក កាន់តែតានតឹងខ្លាំងឡើងថែមទៀតក្នុងរយៈពេលខែចុងក្រោយនេះ ខណៈដែលយន្តហោះចម្បាំងរុស្ស៊ីបន្តយុទ្ធនាការទម្លាក់គ្រាប់បែក ហើយមានការពិព័រណ៌នាថា ជាទង្វើឧក្រិដ្ឋកម្មសង្គ្រាមទៀតផងនោះ ។ កងទ័ពរុស្ស៊ីជួយកងទ័ពលោកអាល់អាសាដ ក្នុងសង្គ្រាមបណ្តេញក្រុមប្រឆាំង ដែលអាមេរិក និងប្រទេសសម្ព័ន្ធមិត្តឈូងសមុទ្រអារ៉ាប់គាំទ្រ ។

អាមេរិកបញ្ជាក់ថា ឈប់ចរចាជាមួយរុស្ស៊ីអំពីបញ្ហានៅស៊ីរីចាប់ពីពេលនេះតទៅ ៕

ប្រភព ៖ nokorwatnews

  • សកម្មភាពអមិត្តរបស់ក្រុងវ៉ាស៊ីនតោន ធ្វើឲ្យរុស្ស៊ីផ្អាកកិច្ចព្រមព្រៀងចម្រាញសារធាតុ plutonium已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:ជីវិតនិងសង្គម
Tags: