រថក្រោះ​ធុន T-90 ថ្មី​របស់​រុ​ស្ស៊ី​បង្ហាញ​អនុភាព​ក្នុង​ការ​ប្រយុទ្ធ​នៅ​ស៊ី​រី (មានវីដេអូ)

រថក្រោះ​រុ​ស្ស៊ី​ធុន​T-90 ថ្មី​បង្ហាញ​ពី​អនុភាព​របស់​វា​ក្នុង​ការ​ប្រយុទ្ធ​នៅ​ស៊ី​រី ។ រថក្រោះ​ធុន​នោះ​ត្រូវ​បាន​ដាក់​ពង្រាយ​ជា​ពិសេស​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ស៊ី​រី​ដើម្បី​ការពារ​បណ្តា​យន្តហោះ​រុ​ស្ស៊ី ។

ការ​ដាក់​ពង្រាយ​បណ្តា​រថក្រោះ​ធុន  T-90A នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​ស៊ី​រី HMEIMIM ញ៉ាំង​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំងក្លា​មួយ​របស់​បណ្តាសារ​ព័ត៌មាន​លោក​ខាងលិច​កាលពី​ឆ្នាំ​២០១៥ ។

យោង​តាម​ពួក​អ្នកជំនាញ​ការ​ដែល​ចាត់​ទុក​រថក្រោះ T-90A ថា SUPERCHAR »​ថា​រុ​ស្ស៊ី​បាន​ដាក់​ពង្រាយ​រថក្រោះ T-90 ជា​ច្រើន​គ្រឿង​នៅ​ស៊ី​រី ព្រោះ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​មាន​រថក្រោះ​ធុន T-72 ដែល​ពុំ​អាច​ធានា​សន្តិសុខ​មូលដ្ឋាន​នោះ​បាន ។ រថក្រោះ​T-90 អាច​ការពារ​ទីតាំង​យោធា​មួយ​នៅ​វាល​ខ្សាច់​ប្រសើរ​ជាង​រថក្រោះ​ធុន T-72 ។

រថក្រោះ T-90 មាន​តែ​ប្រព័ន្ធ​ពិសេស​នានា​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​បណ្តា​រថក្រោះ​របស់​ពួក​គូប្រជែង​បរទេស​ដែល​អាច​ឱ្យ​រថក្រោះ​ធុន​នេះ​វាយប្រហារ​បណ្តា​គោលដៅ​ពេល​កំពុង​ចល័ត​បាន​គ្រប់ពេល ។

បណ្តា​អ្នកវិភាគ​របស់​ទស្សនាវដ្តី​អា​មេ​រិ​ក  THE NATIONAL INTEREST ធ្វើការ​កត់​សម្គាល់ថា ប្រសិនបើ​ពួក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រើ​រថក្រោះ​អា​មេ​រិ​ក​ធុន M1A1 ABRAMS  ដែល​ពួក​គេ​ដណ្តើម​យក​បាន​នៅ​អុ​ី​រ៉ា​ក់​នោះ​ពួក​គេ​គ្មាន​វាសនា​ណាមួយ​ក្នុង​ការ​តតាំង​ជាមួយ​បណ្តា​រថក្រោះ​ធុន T-90 ឡើយ ។

ប៉ុន្មាន​ខែ​ក្រោយមក​គឺ​នា​ដំណាច់ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៥ បណ្តា​រថក្រោះ T-90 ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​តំបន់​អា​ឡែ​ប ។ នា​ខែធ្នូ ២០១៥ ប្រភព​មួយ​ចំនួន​អះអាង​ថា រថក្រោះ​ទាំងនោះ​ជា​រថក្រោះ​ផលិត​ក្នុង​ឆ្នាំ​១៩៩២ ។ យោង​តាម​បណ្តាសារ​ព័ត៌មាន​ថា រុ​ស្ស៊ី​បាន​ផ្តល់​រថក្រោះ​ទាំងនោះ​ដល់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ក្នុង​នាម​នៃ​ជំ​នួន​យោធា ។ វី​ដេ​អូ​ជា​ច្រើន​បង្ហាញ​រូបភាព​បណ្តា​រថក្រោះ​ធុន T-90 កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​អា​ឡែ​ប ហើយ​បង្ហោះ​រូបភាព​ទាំងនោះ​តាម​អីុន​ធើ​រ​ណេ​ត ។

បណ្តា​សារព័ត៌​មាននៅ​ម​ជ្ឈឹ​ម​បូព៌​៌ា​ប្រកាស​ថា បណ្តា​រថក្រោះ T-90 បាន​រួមចំណែក​យ៉ាងច្រើន​ដល់​ជ័យជម្នះ​នៃ​បណ្តា​ប្រតិបត្តិការ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ។ រថក្រោះ​ទាំងនោះ​ប្រើ​ការពារ​បណ្តា​កងឯកភាព​វាយលុក​ក្នុង​ពេល​មានការ​វាយលុក​របស់​ពួក​គេ ។ បែប​នេះ​អាច​ឈាន​ទៅ​រំដោះ​បាន​ទីតាំង​យុទ្ធសាស្ត្រ​ជា​ច្រើន​ហើយកាត់​ផ្តាច់​បណ្តា​ផ្លូវ​ផ្គត់ផ្គង់​របស់​ពួក​ភេរវ​ករ​។ រថក្រោះ T-90 ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​បណ្តា​ទីក្រុង​ដែល​កងទ័ព​ស៊ី​រី​វាយ​យក​បាន ។ រថក្រោះ​ទាំងនេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​ព្រោះ​ជា​ពិសេស​មាន​ប្រព័ន្ធ​ការពារ​ទប់ទល់​នឹង​ប្រព័ន្ធ​ប្រឆាំង​រថក្រោះ​ទំនើប​ធុន​T0W របស់​អា​មេ​រិ​ក ដែល​ពួក​ភេរវ​ករ​មាន​ប្រើ  ។

បច្ចុប្បន្ន​កងទ័ព​ស៊ី​រី​មាន​រថក្រោះ​ធុន  T-90 ចំនួន​៣០​គ្រឿង ។ យោង​តាម​ប្រភព​មួយ​ចំនួន​ថា​កងទ័ព​ស៊ី​រី​ចង់ឱ្យ​ទទួល​បាន​រថក្រោះ T-90 បន្ថែម​ទៀត ។ កាសែត VESTNIK MORDOVIL និយាយ​ថា​រយៈពេល​១​ឆ្នាំ​កន្លង​មក​ពុំ​មាន​រថក្រោះ​ធុន T-90 ណាមួយ​ត្រូវ​កម្ទេច​នៅ​ស៊ី​រី​ឡើយ ៕