សាហាវ​ណាស់​! វាយដំតា​អាយុ​៩១​ឆ្នាំរួច​ចាក់​សាំង​ដុត​ទាំងរស់

អាមេរិក​ ៖ យុវជន​ឈាមរាវ​ម្នាក់ មាន​អាយុ​១៨​ឆ្នាំសោះ បាន​​សម្លាប់​តា​ចាស់​ម្នាក់​​ដែល​ជា​អតីត​ទាហាន​កាលពី​សង្គ្រាមលោក​លើក​ទី​២ ដោយ​ដាល់​គាត់​ជា​ច្រើន​ដៃ ​និង​យក​សាំង​​មក​ចាក់​ពេញ​ខ្លួន រួចដុតតែម្តង ​។

Goerge Steward ​​យុវជន​ខាងលើ ត្រូវ​បាន​ចាប់ខ្លួន​ និង​សម្រេចឱ្យ​​ជាប់​ឃុំ​រយៈពេល​ចន្លោះ​ពី៣០​ឆ្នាំ ទៅ​៦០​ឆ្នាំ បន្ទាប់​ពី​បាន​ជាប់​ពី​បទ​ធ្វើ​មនុស្សឃាត​កម្រិត​ទី​២ ​កាលពី​ខែ​មុន​នេះ ។ Steward បាន​សម្លាប់​តា​ចាស់​ ដែល​ជា​អ្នក​ជិតខាង​របស់​គេ ​​មានឈ្មោះ​ថា Paul Monchnik ​អាយុ​៩១​ឆ្នាំ​ ដោយ​ការ​វាយដំ​ និង​ដុត​ខ្លួន​ទាំងរស់  ​។

ចំណែក​កូន​របស់​លោក​តា​រងគ្រោះ មាន​សេចក្តី​ខឹង​​​យ៉ាង​ខ្លាំង ​ព្រោះ​ឪពុក​របស់​ខ្លួន ​គឺជា​មនុស្ស​ល្អ ​មិន​មាន​កំហុស​អ្វី​ទាល់តែ
​សោះ​។

នៅ​ក្នុង​តុលាការ​ពេល​កាត់ក្តី ឃាតករ​ក្មេង​ចិត្តសាហាវ​នោះ​ បាន​សម្តែង​ការ​ដឹង​ខុស ​និង​និយាយ​ប្រាប់​គេឯង​ថា ​តា​ចាស់​ដែល​ខ្លួន​សម្លាប់​នោះ​ គឺជា​មនុស្ស​ល្អ​ ។

ជននោះ​ប្រាប់​ថា​​ ជា​រៀងរាល់ថ្ងៃ ខ្ញុំ​តែងតែ​ចង់​ឱ្យអ្វី​ៗ​ត្រឡប់​ដូច​ដើម​ ។ ខ្ញុំ​សុំ​ទោស​នូវ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គាត់​បាត់បង់​សមាជិក​​។ ខ្ញុំ​ដឹង​ថា ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺចាប់​ខ្លាំង​ និង​មិន​ងាយ​លើកលែងទោស​ឱ្យខ្ញុំ​ទេ តែ​ខ្ញុំ​សង្ឃឹមថា ​ថ្ងៃ​មួយ ​ពួក​គេ​នឹង​អាច​បំភ្លេច​រឿង​នេះ​បាន​ ។