កូរ៉េ​ខាងត្បូង​ចង់បាន​មី​ស៊ី​ល​បណ្តែត TAURUS90 គ្រាប់​ថែម​ទៀត

យោង​តាម  YONHAP ថា ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នុយ​ក្លែ​អ៊ែ​រ​និង​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង​កាន់តែ​ខ្លាំង​ឡើង អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​ចង់បាន​មី​ស៊ី​ល​បណ្តែត​អាកាស​-​ដី​ធុន  TAURUS ៩០​គ្រាប់​ថែម​ទៀត ព្រមទាំង​បញ្ចូល​ប្រើ​មី​ស៊ី​ល​ធុន​តូច SDB-II ។

ប្រភព​មួយ​របស់​រដ្ឋាភិបាល​ធ្វើការ​កត់សម្គាល់​នា​ថ្ងៃ​ទី​៤ តុលា​ថា អាជ្ញាធរ​យោធា ចាប់ផ្តើម​ដំណើរការ​ផ្ទៃក្នុង​ដើម្បី​ឱ្យ​ទទួល​បាន​មី​ស៊ី​ល​TAURUS ៩០​គ្រាប់​ថែម​ទៀត​ដោយ​គម្រោង​នោះ​គឺ​ដើម្បី​ប្រឈម​មុខ​ទល់​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ព្រមទាំង​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង ។

អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​ប្រកាស​ជា​ផ្លូវការ​រួច​ហើយពី​ការ​ទិញ​មី​ស៊ី​ល TAURUS របស់​អា​ល្លឺ​ម៉​ង់ ចំនួន​១៧០​គ្រាប់ ។ ការ​ទិញ​មី​ស៊ី​ល​ធុន​នោះ​បន្ថែម​ទៀត​ត្រូវ​បាន​គ្រោង​មក​ពី​ភាព​ទំនើប​នៃ​មី​ស៊ី​ល​នេះ និង​មក​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​៩ កញ្ញា ។

មី​ស៊ី​ល​TAURUS ជា​មី​ស៊ី​ល​បញ្ជា​អាកាស​-​ដី​អាច​បាញ់​បាន​ចម្ងាយ​៥០០​គ​.​ម ហើយ​មាន​បណ្តោយ​ប្រវែង​៥,១​ម៉ែត្រ​និង​ទទឹង​២​ម៉ែត្រ ផលិត​នៅ​អា​ល្លឺ​ម៉​ង់ ។ មី​ស៊ី​ល​ទាំងនោះ​នឹង​បំពាក់ GPS  យោធា​អា​មេ​រិ​ក​ដែល​ការ​ប្រើប្រាស់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក​ញ៉ាំង​ឱ្យ​វា​អាច​ហោះហើរ​បាន​ទោះ​ក្នុង​ករណី​មានការ​ក្រឡុក​ខាង​អេ​ឡិច​ត្រូ​និក​ក៏​ដោយ​ចុះ ។

មី​ស៊ី​ល​TAURUS ដំបូង​នឹង​ត្រូវ​ប្រើ​នា​ឆ្នាំ​នេះ​ហើយ​កូរ​រ៉េ​ខាងត្បូង​ក្លាយជា​ប្រទេស​ដំបូង​គេ​មាន​មី​ស៊ី​ល​នោះ​ប្រើ ។ វា​អាច​ហោះហើរ​ក្នុង​កម្ពស់​យ៉ាង​ទាប​ប្រមាណ​ជា​៤០​ម៉ែត្រ ៕