ចង់ដឹងអាយុពិតរបស់ សុគន្ធ ថេរ៉ាយុ អត់ ?

6 Videos


តារាចម្រៀងមានឈ្មោះបោះសំឡេងប្រចាំផលិតកម្ម ថោន សុគន្ធ ថេរ៉ាយុ បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួនជាលក្ខណៈសាមញ្ញបំផុតកាលពីថ្ងៃទី ០៣ តុលា ម្សិលមិញនេះ ដោយធ្វើនៅផ្ទះជួបជុំគ្រួសារធម្មតាៗ មិនបានហៅភ្ញៀវ ឬក៏មិត្តអ្នកសិល្បៈមកចូលរួមឱ្យបានធំដុំអ្វីឡើយ ។

ចង់ដឹងអាយុពិតរបស់ សុគន្ធ ថេរ៉ាយុ អត់ ?

ជាមួយគ្នានេះ តារាចម្រៀងរូបរាងសង្ហាសម្រស់បានរូបនេះ ក៏បានបង្ហើបប្រាប់ពីអាយុពិតរបស់ខ្លួនដែលថា ឆ្នាំនេះលោកមានអាយុ ២៧ ឆ្នាំហើយ ប៉ុន្ដែបើងាកមកប្រៀបធៀបពីអាយុពិត ជាមួយនឹងសម្រស់របស់ម្ចាស់បទ «ត្រូវគ្នាវិញបានទេ ? » រូបនេះវិញឃើញថា ខុសគ្នាដាប់តែម្ដង ព្រោះមើលទៅ ថេរ៉ាយុ ហាក់ដូចជានៅក្មេងមិនសមនឹងអាយុឡើយ ។

ចង់ដឹងអាយុពិតរបស់ សុគន្ធ ថេរ៉ាយុ អត់ ?

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងសំឡេងស្រទន់ សុគន្ធ ថេរ៉ាយុ រូបនេះ ក៏បានបន្ថែមប្រាប់ពីមូលហេតុដែលខ្លួនមិនចង់ធ្វើពិធីខួបកំណើតឱ្យបានធំដុំដែរថា ដោយសារ លោក មិនចង់រំខានមិត្តភក្តិ ព្រោះខ្លាចចិត្តដោយគិតថា ពួកគេមានការងារច្រើនត្រូវបំពេញ ម្ស៉ាងវិញទៀត លោកគិតថា ខ្លួនឯងក៏មានអាយុច្រើនណាស់ហើយ មិនបាច់ប្រារព្ធពិធីធំដុំអ្វីនោះទេ ធ្វើសាមញ្ញៗជួបជុំគ្រួសារគឺគ្រប់គ្រាន់ហើយ ៕ BeBe

ចង់ដឹងអាយុពិតរបស់ សុគន្ធ ថេរ៉ាយុ អត់ ?ចង់ដឹងអាយុពិតរបស់ សុគន្ធ ថេរ៉ាយុ អត់ ?ចង់ដឹងអាយុពិតរបស់ សុគន្ធ ថេរ៉ាយុ អត់ ?ចង់ដឹងអាយុពិតរបស់ សុគន្ធ ថេរ៉ាយុ អត់ ?ចង់ដឹងអាយុពិតរបស់ សុគន្ធ ថេរ៉ាយុ អត់ ?v