Depay ​កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ក្លឹប​ធំ​មួយ​នៅ​អ៊ីតាលី​

ខ្សែប្រយុទ្ធសញ្ជាតិហូឡង់វ័យ២២ឆ្នាំដែលលេងនៅក្លឹប Manchester United គឺកីឡាករ Mephis Depay ត្រូវបានគេដឹងកំពុងក្លាយជាទីចាប់អារម្មណ៍របស់ក្លឹបជើងខ្លាំងនៅអ៊ីតាលីគឺ Juventus ។

ខណៈយោងតាមប្រភពពីសារព័ត៌មាន Gazzetta dello Sport បានឲ្យដឹងថាមូលហេតុដែលក្លឹប Juventus ចាប់អារម្មណ៍លើកីឡាករ Depay ព្រោះបច្ចុប្បន្នក្លឹប Juventus កំពុងជួបបញ្ហានៅតំបន់ស្លាបដោយសារកីឡាករ Juan Cuadrado នឹងត្រូវក្លឹប Chelsea នាំទៅវិញក្នុងពេលឆាប់ៗនេះក្រោយចប់កិច្ចសន្យាខ្ចីជើង ដូចនេះពួកគេរំពឹងថា Depay អាចចូលមកលេងនៅតំបន់ស្លាបជំនួសបាន ។ គួរបញ្ជាក់ថាតាម The Goal បានឲ្យដឹងថាក្លឹប Juventus គ្រោងធ្វើការដេញថ្លៃកីឡាករ Depay ប្រមាណជា២៧.៥លានផោន ។

គួររំលឹកថាមុនពេលផ្លាស់មកលេងនៅក្លឹប Man Utd ក្នុងដូវកាល២០១៤/២០១៥ពេលនៅជាកីឡាករ PSV កីឡាករ Mephis Depay គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបដោយគេគឺជា Top Scorer នៃក្របខណ្ឌ Eriedivisie របស់ប្រទេសហូឡង់ដោយកាលនោះគេស៊ុតបញ្ចូលទី២២គ្រាប់ក្នុងការបង្ហាញខ្លួន៣០ប្រកួត ។

តែក្រោយមកពេលផ្លាស់មកលេងនៅក្លឹប Man Utd នៅរដូវកាល២០១៥/២០១៦កីឡាករ Depay បង្ហាញទម្រង់លេងមិនសូវជាល្អនោះទេដោយគេបានស៊ុតបញ្ចូលទីត្រឹម៧គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន៤៥ប្រកួត ។ យ៉ាងណាគេជឿថាកីឡាករ Depay អាចនឹងចាកចេញពី Man Utd នៅរដូវកាលនេះពិតមែន ខណៈរូបគេក៏ស្ថិតក្នុងបញ្ជីដែលលោក Jose Mourinho អាចនឹងលក់ចេញផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Depay ​កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ក្លឹប​ធំ​មួយ​នៅ​អ៊ីតាលី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/04  Category:បច្ចេកវិទ្យា
Tags: